Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​អេស្កាវ៉ាទ័រ កាយ​រំដោះ​ទឹក ដើម្បី​បញ្ជៀ​សការ​ជន់​លិច​ផ្លូវថ្នល់ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ២​ភូមិ​ក្នុង​ក្រុង​ដូន​កែវ​

spot_img

​តាកែវ​៖ ដោ​យម​មើលឃើញ​ពី​ស្ថានភាព​ការ​ជន់​លិច​ផ្លូវ និង​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថិតនៅ​ភូមិ​ឡូរី និង​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ មិន​បង្អង់​យូរ​ឡើយ ពី​ទុក​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ប្រើ​អេស្កាវ៉ាទ័រ កាយ​និង​ស្តារ​ប្រឡាយ​ឬ​លូ​ចាស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវទឹក​បង្ក​ឲ្យ​មានការ​ជន់​លិច​នោះ ចេញ​ទាំងអស់ ហើយ​មកទល់​រសៀល​ថ្ងៃទី​៤​ខែសីហា​នេះ ស្ថានភាព​ទឹក​ចាប់ផ្តើម​ស្រក​ទៅវិញ​ជា​បណ្តើរៗ​ហើយ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ បាន​សំដែង​ចេញ​នៅ​ស្នាមញញឹម សំពះ​អរគុណ​ដល់​លោក​អភិបាលក្រុង ដែល​លោក​តែងតែមាន​វត្តមាន​ជានិច្ច ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ។​

​លោកស្រី​ម្នាក់ មានផ្ទះ​នៅ​ភូម​ស្នោ បាន​និយាយថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជាប់​ទាំងយប់​ទាំង​ថ្ងៃ បណ្តាល​ឲ្យ​មានការ​ជន់​លិច​ផ្ទះសម្បែង​របស់គាត់ និង​ពិបាក​ក្នុងការ​រស់នៅ​ខ្លាំង ជាពិសេស​ខ្លាច​មាន​សត្វ​អ​សិ​រ្ពិ​សវា​រចូលមក​ផ្ទះ​ថែមទៀត នៅពេល​ល្ងាច​នេះ ក្រោយ​លោក​អភិបាលក្រុង ប្រើ​អេស្កាវ៉ាទ័រ​កាយ​ដី​ដែល​ចាក់​លុប និង​លូ​តូចៗ​ចេញ បានធ្វើ​ឲ្យ​ទឹក​ហូរ​នឹង​ស្រក​លឿន​វិញ​ហើយ ៕​ដោយ ៖​តាកែវ​


spot_img
×