Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម លើកទឹកចិត្ត​ដល់​សមាជិកសមាគម​វា​រី​វប្បករ​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បាន​លើកទឹកចិត្ត​ដល់​សមាជិកសមាគម​វា​រី​វប្បករ​ឲ្យ​យកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ការអនុវត្ត​បច្ចេកទេស​ចិញ្ចឹម និង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ដើម្បី​ច្បាម​យក រួច​ប្រើប្រាស់​កាលានុវត្តភាព​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​សមាគម​វា​រី​វប្បករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក សុខ រ៉ា​ដែន រាយការណ៍​ជូនជ្រាប​អំពី​ការរីកចម្រើន​របស់​ស​មា​គម និង​បញ្ហា​ប្រឈម សំខាន់ៗ ព្រម​ជាមួយគ្នានេះដែរ​ស​មា​គម​ចង់​ទទួលយក​អនុសាសន៍​ណែនាំ និង​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​របស់​ក្រសួង​ក្នុង​ការជំរុញ​វិស័យ​វារីវប្បកម្ម​កម្ពុជា​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​យកទៅអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ល្អប្រសើរ​ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប ទាំង​បរិមាណ និង​គុណភាព ធានា​សុវត្ថិភាព​ស្បៀង​ក្នុង​គ្រួសារ និង​ឈានទៅ​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ក្នុងខណ​:​សេដ្ឋកិច្ចជាតិ​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ ឆ្លង​កូ​វីដ​-១៩​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​តួនាទី ភារកិច្ច និង​សមិទ្ធផល​ដែល​សមាគម​សម្រេចបាន ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​បរិមាណ​ផល​ចាប់​មច្ឆជាតិ​ពី​វិស័យ​វារីវប្បកម្ម កាត់បន្ថយ​ផល​ចាប់ពី​ប្រភព​ធម្មជាតិ ស្របតាម​កំណើនប្រជាជន កំណើន​តម្រូវការ​ទីផ្សារ បង្កើត​ការងារ​នៅ​មូលដ្ឋាន បង្កើន​ប្រាប់​ចំណូល និង​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​វិស័យ​មួយចំនួន​កំពុង​ប្រឈម​នឹង​វិបត្តិ​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ សំខាន់​ជាងនេះទៅទៀត គឺ​ស្របពេល និង​ទាន់សភាពការណ៍​អនុវត្ត​ជាក់ស្តែង​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​ម​ជ្ឈ មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ខេត្តព្រៃវែង ថា​វា​រី​វប្បករ​គួរ​ចងក្រង​សមាគម​ដើម្បី​បង្កើត ឬ​រួបរួមគ្នា​ជា​កំលាំង​សម្រាប់ធ្វើ​ការតវ៉ា​ពី​តម្លៃ ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស ការផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួនទៀត​។ ជាងនេះទៅទៀត​សម្តេច​តេ​ជោ​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២ ០០០​លាន​រៀល​ដើម្បី​ពង្រីក​ការចិញ្ចឹម​តាម​គ្រួសារ​កសិករ​ដែលមាន​បំណង​ចិញ្ចឹម​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ដោយ​សម្តេច​បាន​សន្យាថា​នឹង​បន្ថែម​ថវិកា​ជូន​បន្ថែមទៀត​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់​។

​ក្នុងឱកាស​នោះ ប្រធាន​ក្រុមប្រឹក្សា​សមាគម សមាជិកសមាគម និង​ក្រុមហ៊ុន​ផលិត​ចំណី​ត្រី បាន​ចូលរួម​ជា​មតិយោបល់​មួយចំនួន​ដូចជា​៖ ទី​១- អរគុណ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ និង​ជាពិសេស​អរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែល​បាន​ជួយឧបត្ថម្ភ និង​គាំទ្រ​នូវ​រាល់​សកម្មភាព​របស់​ស​មា​គម​វា​រី​វប្បករ​កម្ពុជា​ក្នុងការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​។ ទី​២- ក្នុងនាម​ឲ្យ​សមាគម​វា​រី​វប្បករ លោក សុខ រ៉ា​ដែន សន្យាថា​នឹង​ខិតខំ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត ធ្វើយ៉ាងណា​ចូលរួម​ផ្គត់ផ្គង់​ទាំង​បរិមាណ និង​គុណភាព​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ឈាន​ជា​ជំហានៗ​ទៅធ្វើ​ការនាំចេញ​។ ទី​៣- ស្នើសុំ​ជួយ​ធ្វើការ​ទប់ស្កាត់​ការនាំ ចូល​ត្រី​ខុសច្បាប់ និង​ទី​៤- តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី តំណាង​សមាគម​វា​រី​វប្បករ​កម្ពុជា ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​សម្រាប់​ចិញ្ចឹម​ត្រី បញ្ហា​តម្លៃ​ភ្លើង និង​ចំណី​ត្រី​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទទួលយក​សំណើ​របស់​សមាគម រួច​ថា​នឹង​នាំយក​សំណើ​នេះ​ទៅជូន​ក្រសួង ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​ពិចារណា​ដោះស្រាយ​តាម​ការចាំបាច់​។ ដោយឡែក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នឹង​បន្ត​ជំរុញ​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស ផលិត​ចំណី និង​បង្កាត់​ពូជ​ឲ្យ បាន​ទូលំទូលាយ ស៊ីជម្រៅ និង​បាន​ទៅដល់​ប្រជាកសិករ​បាន​ទាន់ពេល និង​ទាន់សភាពការណ៍ បច្ចុប្បន្ន​៕ ដោយ​៖​កូ​ឡាប​

spot_img
×