Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ២​នាក់ និង​ករណី​ជាសះស្បើយ ២​នាក់​

spot_img

​ភ្នំពេញ​៖ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ២​នាក់ និង​ករណី​ជាសះស្បើយ ២​នាក់ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ដូចខាងក្រោម​នេះ​៖

១. ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ៖​គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃទី ៥ ខែសីហា​ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​+ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២០២​នាក់ (​ស្មើនឹង ៨៣,១៣% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៥​ទាំងអស់​)​នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៤៥​នាក់ និង​បុរស​១៥៧​នាក់ ។ + អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៤៣​នាក់ (​ស្ត្រី ៤៧​នាក់ និង​បុរស ១៩៦​នាក់​។ + អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប ៤០​នាក់ ៖ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ • -​សូ​វៀត មាន​ចំនួន ០៣​នាក់ (​ស្រី ០២​នាក់ និង​បុរស​០១​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់​អ​ង្រៃ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៣១​នាក់ (​បុរស​) ) • នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​មាន​ចំនួន ០៦​នាក់ ជា​បុរស​។​

​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៖ ចំនួន ០១​នាក់ (​បុរស ២. ករណី​ជាសះស្បើយ​៖ ស្ត្រីជន​ជាតិខ្មែរ ០១​នាក់ និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង ០១​នាក់ ជនជាតិ​អាមេរិកកាំង )​។​

– ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦០​ឆ្នាំ ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត​បឹង​ស្ទោ​រ ខណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តែ​ប៉ុ​) មក​កម្ពុជា ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០២​ដង និង​ត្រូវបាន អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ សូម​កត់សម្គាល់ថា​ស្ត្រី​រូបនេះ​ត្រូវបាន​បញ្ជូន​មកពី​មណ្ឌល សុខភាព​ចាក់​អ​ង្រៃ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។ -​កុមារី​ជនជាតិ​អាមេរិកកាំង (​សូម​កែតម្រូវ​ពី​ស្ត្រី​មក​កុមារី វិញ​) មាន​អាស័យដ្ឋាន​ស្នាក់​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។ គាត់​បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​បន្ត​ជើង ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មក​កម្ពុជា ត្រូវបាន​រាយការណ៍​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា បាន​ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង ដែល​គ្រប់គ្រង​ដោយ​ស្ថានទូត​នេះ​។​

៣.​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី បុរស​ជនជាតិខ្មែរ​០១​នាក់ និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់ ចំនួន​០១​នាក់ -​បុរស​ជនជាតិខ្មែរ​អា​យុ ៣៤​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ ការវិភាគ​វត្ថុ​សំណាក​លើក​ទី​០២ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ របស់គាត់ ទទួលបាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះ ជា​អ្នក​បានធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើងយន្តហោះ​នៅ​ប្រទេស​ម៉ាឡេស៊ី មក​ប្រទេស​កម្ពុជា ហើយ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បូរី​១០០​ខ្នង រាជធានី​ភ្នំពេញ​តាំងពី​ពេលនោះ​មក រហូតដល់​ការធ្វើ​តេស្ត​លើក​ទី​ពីរ​នេះ ឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នេះ​។​

​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់​អាយុ ៤២​ឆ្នាំ បានធ្វើ​ដំណើរ​ពី​ប្រទេស​កា​ហ្សា​ក់ស្ត​ង់ បន្ត​ជើងហោះហើរ​នៅ ប្រទេស​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​។ លទ្ធផល​វិភាគ​វត្ថុ​សំណាក របស់គាត់ មាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​វីដ -១៩ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ បច្ចុប្បន្ន ត្រូវបាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​។ ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ២៩ នាក់ (​ស្ត្រី ១២​នាក់ បុរស ១៣​នាក់ និង​កុមារ ០៤​នាក់​) ក្នុងនោះ​មាន​ជនជាតិខ្មែរ ១៦​នាក់ (​ស្ត្រី ០៦​នាក់ ) ជនជាតិ កូរ៉េ ០២​នាក់ (​ស្ត្រី ០១​នាក់ ) ស្ត្រី​ជនជាតិ​អាមេរិកកាំង ០៣​នាក់ ជនជាតិ​វៀតណាម ០២​នាក់ (​ស្ត្រី ០១​នាក់​) ជន ជាតិ​កា​ហ្សា​ក់ស្ត​ង់ ០៣ (​ស្ត្រី ០១​នាក់​)​បុរស​ជនជាតិ​ចិន​០១​នាក់ បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​០១​នាក់ និង​បុរស​ជន ជាតិ​កាណាដា ០១​នាក់ ។ ចំពោះ​អ្នកដំណើរ​ដែលមាន​លទ្ធ​ផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។
​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខា​ភិ បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខ ភាព និង​ស្រាវជ្រាវរ​កករ​ណ៍​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕
ដោយ​៖​កូ​ឡាប​

spot_img
×