Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ​! ពេលនេះ​អ្នកនាង Love Riya ចេញមុខ​សុំទោស​សមត្ថកិច្ច​និង​សូម​បកស្រាយ​មូល​ហេតុថា​ខ្លួន​បំភ្លៃ​បាត់​លុយ​៣០​ម៉ឺន​ដុល្លារ (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ថ្មីៗ​នេះ អ្នក​មេម៉ាយ​លក់​ឡេ​ចាយលុយ​សាច់​សខ្ចី Love Riya បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានដឹងថា មាន​ចោរ​ចូល​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ ខណៈ​អ្នកនាង និង​ក្រុមគ្រួសារ និង​ព្រមទាំង​កូនចៅ​ជា​បុគ្គលិក​ទាំងអស់ ចាក​ចេញពីផ្ទះ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តកំពត​។

​ហេតុការណ៍​ចោរលួច​ចូល​គាស់​ផ្ទះ​អ្នកនាង រី​យ៉ា បាន​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​។ ក្នុងនោះ​ផងដែរ អ្នកនាង​ដែល​ពោរពេញ​ទៅដោយ​អារម្មណ៍​តក់ស្លុត បាន​ឡាយ​ប្រាប់ថា ចោរ​បាន​លួច​លុយ​ពី​ក្នុង​ទូរ​ដែក​អស់ ៣០ ម៉ឺន​ដុល្លារ ឯណោះ តែ​របស់របរ និង​សម្ភារ​ផ្សេងៗ​មិនបាន​បាត់​ទៅណា​នោះទេ រួមទាំង​ទូរស័ព្ទដៃ​ផងដែរ​។​

​បន្ទាប់មក អ្នកនាង រី​យ៉ា ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច ទាក់ទង​ចោរ​ចូល​គាស់​ផ្ទះ​លួច​យកលុយ​អស់ ៣០ ម៉ឺន​ដុល្លារ ។ តែ​ទោះយ៉ាងណា នៅពេល​សមត្ថកិច្ច​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្តែង បាន​រកឃើញថា ចោរ​បាន​ឡើង​ចូល​លួច​លុយ​ទូដែក​តូច​គ្មាន​ដាក់​លុយ​ទេ​។ ចំណែកឯ​ទូរ​ដែក​ធំ ត្រូវបាន​ចោរ​លើក​មក​ដាក់​នៅ​សំ​យ៉ាប់​ខាងមុខ ក្រៅពីនេះ​ពុំមាន​ការបាត់បង់​អ្វី​ទៀតឡើយ​។ សរុប​ជារួម គឺ​ទ្រព្យសម្បត្តិ​របស់​អ្នកនាង​រី​យ៉ា ពុំមាន​ការបាត់បង់​អ្វី​ទាំងអស់​។​

​ស្រប​ជាមួយគ្នានេះ​ផងដែរ ប្រភពព័ត៌មាន​មួយ​បាន​និយាយថា លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នឹង​ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​អ្នកនាង រី​យ៉ា នៅ​បន្តធ្វើ​អ្វី​មិនមែន​ហេតុផល ទាក់ទង​ការ​លើកឡើងថា​បាត់​លុយ​អស់ ៣០ ម៉ឺន​ដុល្លារ ជាការ​បំ​ភ្លើ​ស​ការពិត​នោះ​។​

​ក្រោយពី​រឿងនេះ​បាន​ផ្ទុះឡើង ដោយមាន​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ទាក់ទង​ចោទប្រកាន់ថា​អ្នកនាង រី​យ៉ា និយាយ​បំប៉ោង​ព័ត៌មាន ឬ ផ្តល់ព័ត៌មាន​ក្លែង​ដល់​សមត្ថកិច្ច ដែល​អាចជា​បទល្មើស​នោះ ពេលនេះ អ្នកនាង រី​យ៉ា បានចេញ​វីដេអូ​សុំទោស​ដល់​សមត្ថកិច្ច និង​សូម​បកស្រាយ​អំពី​រឿងនេះ ដែល​នាំ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ មាន​ខ្លឹមសារ​ទាំងស្រុង​ក្នុង​វីដេអូ​ខាងក្រោម។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ទី​០២ ខែសីហា​ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖០០​នាទី មាន​ករណី​អំពើ​លួច​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សេង ស្រីរ័ត្ន ភេទ​ស្រី ហៅ​Love Riya អាយុ​៣៥​ឆ្នាំ ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ មុខរបរ​លក់​ឡេ​។ សម្ភារ​បាត់បង់ ទូដែក​តូច​ទទេ (​គ្មាន​លុយ​) ចំនួន​១ ។​

​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​០០​នាទី ជនរងគ្រោះ និង​ក្រុមគ្រួសារ ព្រមទាំង​បុគ្គលិក​លក់​ឡេ​ទាំងអស់ បាន​ចាក​ចេញពីផ្ទះ​ទៅលេង​ខេត្តកំពត ដោយបាន​បិទ​បារ៉ែត​ភ្លើង បិទទ្វារ​បង្អួច​ផ្ទះ​ជាន់​ក្រោម​ទាំងអស់ ចំ​ណែ​ឯ​ជា​ន់ទី​១​វិញ បាន​បិទទ្វារ​តែ​ភ្លេច​ចាក់សោ​។ រួចហើយ​ក៏បាន​ធ្វើដំណើ​រ​ចេញពីផ្ទះ​ទាំងអស់គ្នា​ទៅ​។ លុះដល់​ថ្ងៃទី​២ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១១​ថ្ងៃត្រង់ ពេល​ជនរងគ្រោះ​ត្រឡប់មក​ដល់ផ្ទះ​វិញ ទើប​ដឹងថា​មាន​ចោរ​ឡើង​ចូល​លួច​ទូដែក​តូច គ្មាន​ដាក់​លុយ​អស់​១ ចំណែកឯ​ទូដែក​អា​ធំ​ត្រូវបាន​ចោរ​លើក​មក​ដាក់​នៅ​សំ​យ៉ាប​ខាងមុខ ក្រៅពីនេះ​ពុំមាន​បាត់បង់​អ្វី​ទៀតឡើយ​។ ក្រោយ​ទទួលបាន​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​កន្លែង​កើត និង​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​យកមក​ផ្តន្ទាទោស​តាមច្បាប់​​៕ ដោយ​៖ លឹម ហុង​

spot_img
×