Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​ដ៏​រន្ធត់​ពី​ប្រទេស​ថៃ ទឹកជំនន់​ឆ្នាំនេះ​កាច​សាហាវ​ណាស់ លិចលង់​ស្ទើរ​គ្រប់​តំបន់

spot_img

ប្រទេសថៃ ៖ ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក បាន​បង្ក​ជា​ទឹកជំនន់​ភ្លាមៗ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ នៅក្នុង​ខេត្ត​ឈាង​ម៉ៃ និង​ឈាង​រ៉ៃ ប្រទេស​ថៃ ដែល​បណ្តាល​ឲ្យ​មនុស្ស ៣០០ នាក់ ត្រូវ​ជាប់គាំង​ក្នុង​ទឹកជំនន់ ខណៈ​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​លិចលង់​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ទឹកជំនន់​ដ៏​សាហាវ​បាន​បិទ​ផ្លូវធំៗ ហើយ​អ្នកស្រុក​នៅក្នុង​តំបន់​នេះ​មិនអាច​ចាកចេញ​ពី​ផ្លូវ​បានឡើយ និង​ក៏បាន​កាត់ផ្តាច់​ពី​តំបន់​ផ្សេងទៀត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Suepsakun Buarawong មេបញ្ជាការរង​កងពល​តូច​យោធា​លេខ ៣៣ បាន​ចុះទៅពិនិត្យ​ទឹកជំនន់​ភ្លាមៗ នៅក្នុង​ភូមិ Mae Wan ស្រុក Doi Saket ខេត្ត​ឈៀង​ម៉ៃ បន្ទាប់ពី​បានដឹងថា​អ្នកស្រុក​នៅតែ​ជាប់​នៅ​ខាងក្នុង ខណៈ​ទឹក​នៅតែ​បន្ត​កើនឡើង​នៅតាម​ផ្លូវ ស្របពេល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ជះឥទ្ធិពល​ដល់​ការជួសជុល​ចាំបាច់​។​

​ដោយឡែក បើ​យើង​ក្រឡេកមើល​ជ្រុង​មួយ នៃ​ជំនន់​ទឹកភ្លៀង​ដ៏​សាហាវ​នេះ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​បាន​បង្ហាញថា ក្រុម​អ្នក​ស្ម័គ្រ​ជួយសង្គ្រោះ​កូនៗ​សិស្ស​ចាក​ចេញពី​សាលារៀន​នៅក្នុង​ស្រុក Wang Nuea ខេត្ត Lampang ខណៈ​តំបន់​ជុំវិញ​សាលារៀន​របស់​ពួកគេ​ត្រូវ​ទឹកជំនន់​លិច​ស្ទើរ​លេច​ក្បាលមនុស្ស​ចាស់​ទៅហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×