Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ថា វីរុស COVID-19 នៅ​អា​មេ​រិច កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​

spot_img

​ប្រទេស​អា​មេ​រិច ៖ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។​

​ប្រធាន​បក្ស​សាធារណរដ្ឋ​រូបនេះ បាន​បន្តធ្វើ​ការជំរុញ​ឲ្យ​អា​មេ​រិច ធ្វើ​ការបើក​សាលារៀន​ឡើងវិញ តាមរយៈ​ការសរសេរ​សារ​នៅលើ​បណ្តាញ​សង្គម Twitter របស់គាត់ និង​បានធ្វើការ​ការពារ​ការ​ឆ្លើយតប​របស់​រដ្ឋបាល​លោក​ទៅនឹង​វីរុស​។​

​លោក​បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​គេហទំព័រ Axios ដូច្នេះ​ថា “​ពួកវា​កំពុង​ងាប់ ហើយ​វា​ជាការ​ពិត​។ វា​បាន​កើតឡើង​ហើយ យើង​ត្រូវ​ទទួលយក​វា ប៉ុន្តែ​វា​មិនមែន​មានន័យថា យើង​មិន​អាចធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកយើង​អាចធ្វើ​នោះឡើយ​។ វា​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​ខ្លាំង នៅពេល​អ្នក​អាច​គ្រប់គ្រង​វា​”​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​អា​មេ​រិច ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ ពី​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា ចាប់តាំងពី​វា​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​មក​។​

​បើតាម​តួលេខ​ចុងក្រោយ អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ​វីរុស​ជាង ១៥៩.០០០​នាក់ និង​អ្នក​ឆ្លង​ជិត ៤,៩​លាន​នាក់​។​

​តួលេខ​ឆ្លង​សរុប​ទូទាំង​ពិភពលោក​មាន​ជិត ១៨,៥​លាន​នាក់ និង​ស្លាប់​ជិត ៧០០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×