Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពីបទ​ស្នាក់នៅ​ខុសច្បាប់ មិនមានថវិកា​បន្ត​សុពលភាព​ទិដ្ឋាការ​ ​ពុំមាន​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ហូបចុក ជំពាក់​លុយ​ផ្ទះសំណាក់​ចំនួន​៤០០ដុល្លារ​​

spot_img

​សៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី ចុះទៅ​ចំណុច​ផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប នា​វេលា​ម៉ោង​១៥​និង០០​នាទី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ដើម្បីនាំខ្លួន​ជនបរទេស​ម្នាក់​មក​សាក​សួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​ស្នាក់នៅ​ខុសច្បាប់​ ដោយសារតែជនបរទេស​ម្នាក់នេះ ស្នាក់នៅ​ខុសច្បាប់ ​(​ស្នាក់នៅ​ហួស​រយៈពេល​កំណត់​៧០​ថ្ងៃ​) និង​មិនបា​ន​បន្ត​សុពលភាព​ទិដ្ឋាការ​ដោយសារ​ពុំមាន​ថវិកា​បង់អាករ ហើយក៏​ពុំមាន​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ស្នាក់នៅ​ហូបចុក​ប្រចាំថ្ងៃដែរ គឺ​នៅ​ជំពាក់​លុយ​ផ្ទះសំណាក់​ចំនួន​៤០០ដុល្លារ​​ ។​

​ជនបរទេស​រូបនេះ​ឈ្មោះ MALIN JESPER WILLIAM ភេទ​ប្រុស កើត​ថ្ងៃទី​២៤-០៨-១៩៨០ ជនជាតិ​ហ្វាំ​ង​ឡង់ កាន់​លិខិតឆ្លងដែន​លេខ FP៣៣៤៤៤៦៧ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ​ ហើយបាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៦-១០-២០១៩ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ដើម្បី​ស្វែងរក​ការងារ​ធ្វើ ទិដ្ឋាការ​ស្នាក់នៅ​បាន​ផុត​សុពលភាព​តាំងពី​ថ្ងៃទី ២៦-០៥-២០២០ រហូតដល់​សព្វថ្ងៃ​។​ ​មូលហេតុ​ គឺ​មិន​បា​ន​បន្ត​សុពលភាព​ទិដ្ឋាការ​ដោយសារ​ពុំមាន​ថវិកាបង់អាករ ហើយក៏​ពុំមាន​ថវិកាសម្រាប់​ចំណាយ​លើ​ការ​ស្នាក់នៅ​ហូបចុក​ប្រចាំ​ដែរ​(​នៅ​ជំពាក់​លុយ​ផ្ទះសំណាក់​ចំនួន​៤០០ដុល្លារ)​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ចាប់បញ្ជូន​ជនបរទេសម្នាក់នោះ ​ទៅ​ស្នាក់​ការត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​
ដោយ៖បញ្ញាស័ក្តិ

spot_img
×