Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​រំលោភ​កូនស្រី​ជាច្រើនលើក ពេលធ្វើ​ពលករ​នៅ​ថៃ ត្រូវ​ប៉ូលីស​ចាប់ខ្លួន​

spot_img

បន្ទាយមានជ័យ ៖ ឪពុក​រំលោភ​កូនស្រី​ខ្លួនឯង​ជាច្រើនលើក​នៅ​ប្រទេស​ថៃ តែ​ទើប​បែកធ្លាយ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នា​ថ្ងៃទី​១ ខែកុម្ភ​: ។

នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​និង កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ចាំ​ស្ទាក់ចាប់​ឃាត់ខ្លួន​បុរស​នោះបាន​នៅ​ម៉ោង​៩​និង​១៥​នាទី យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ ខណៈពេល​ជនសង្ស័យ ឆ្លង​ពី​ដី​ថៃ មក​ខ្មែរ​វិញ​។

លោក​វរសេនីយ៍ ភឿង ម៉ាន់ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ៖ ជនល្មើស​ជា​ឱ​ពុក​នោះ​មានឈ្មោះ​ឈុន សា​រុំ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ឯ​កូនស្រី​បង្កើត​មាន​អាយុ​១២​ឆ្នាំ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ចាប់បង្ខំ​កូនស្រី​បង្កើត​របស់ខ្លួន​រំលោភ​បានសម្រេច​ជាច្រើនលើក ទាំង​នៅ​ស្រុក​ខ្មែរ​និង​នៅ​ស្រុកថៃ ក្នុងអំឡុង​ខែឧសភា រហូតមកដល់​ដើមខែ​ធ្នូ​ឆ្នាំ​២០១៧ កន្លងមក​។​

ការប្រព្រឹត្ត​នោះ ពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​ខ្លួន​ប្រឡែង​លេងៗ រហូត​មាន​ចំណង់​អារម្មណ៍​ផ្លូវភេទ ហើយក៏​បង្ខំ​រំលោភ​កូនស្រី​ម្តង​ហើយ​ម្តងទៀត​។​

លោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធ ឡោះ ស្នងការរង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខត្ត​បន្ទាយមានជ័យ​អោយដឹងថា ៖ យោង​បណ្តឹង​របស់​ម្តាយ​របស់​ក្មេងស្រី​ជនរងគ្រោះ​និង ចម្លើយសារភាព​របស់​ជនល្មើស​ជា​ឱ​ពុក​បង្កើត​ឈ្មោះ ឈុន សា​រុំ នេះ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​នេះហើយ​៕ ដោយ ៖ បន្ទាយ

spot_img
×