Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ចំនួន​៤៥​នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត ត្រូវ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យអុំទូក

spot_img

​កំពត ៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ ដោយ​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ចំនួន​៤៥​នាក់ ហើយ​ឯកឧត្តម ក៏បាន​ស្នើ​ឲ្យ​ពិចារណា បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ដល់​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កម្រិត​តិចតួច ដើម្បី​បន្ធូរបន្ថយ​ការចំណាយ​របស់​រដ្ឋ និង​កាត់បន្ថយ​ការ​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​។​

​នៅ​ព្រឹក​ថ្ងៃ ពុធ ទី​៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ​។ សមាសភាព​អញ្ជើញ​ចូលរួម​៖ ឯកឧត្តម អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងកម្លាំង អង្គភាព​ពន្ធនាគារ​ខេត្ត មន្ត្រី​ជំនាញ​ចំណុះ​សាលាខេត្ត សរុប ១៤​នាក់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងថា ទណ្ឌិត ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ចំនួន​៤៥​នាក់ ស្រី​១​នាក់​រួមមាន​៖ -​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ៦​ខែ មាន​ចំនួន ២២​នាក់ ស្រី​១​នាក់​។ -​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ៩​ខែ មាន​ចំនួន ៩​នាក់ ។ -​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ១២​ខែ មាន​ចំនួន ៣​នាក់ ។ -​ស្នើសុំ​លើកលែងទោស មាន​ចំ​នួ​១១​នាក់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជាវ តា​យ ស្នើ​ឲ្យ​សមាជិក សមាជិកា​អង្គប្រជុំ ត្រូវតែ​ពិនិត្យ​ពិចារណា​ឲ្យ​ល្អិតល្អន់ ថា​តើ​ទណ្ឌិត​ទាំងអស់នេះ ស័ក្តិសម​នឹង​បន្ធូរ​បន្ថយទោស ឬ​មិនគួរ ដោយ​ផ្អែកទៅលើ​ប្រភេទ​បទល្មើស រយៈពេល​នៃ​ការអនុវត្ត​ទោស និង​ការកែខ្លួន​របស់​ទណ្ឌិត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ក៏ដូចជា​ទណ្ឌិត​ដែលមាន​ការកែ​ប្រែខ្លួន​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ​ឲ្យ​ពិចារណា បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ដល់​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កម្រិត​តិចតួច ដើម្បី​បន្ធូរបន្ថយ​ការចំណាយ​របស់​រដ្ឋ ក៏ដូចជា​ការកាត់បន្ថយ​ការ​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​៕

ដោយ៖កូឡាប

 

spot_img
×