Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំ​ច្រឡំ​! ស្ត្រី​ដែល​ដេកស្លាប់​ផ្កាប់មុខ មិនមែនជា​ស្ត្រី​ខ្មែរ​ទេ តែ​ស្លាប់​អង្គុយ​លើ​កៅអី​ទ្រោប​តុ​គឺជា​ស្ត្រី​ខ្មែរ​រងគ្រោះ​ឈ្មោះ ម៉ៅ ស្រី​ពៅ​

spot_img

​យោងតាម​ការផ្សាយ​រប​ស់កា​សែត​ក្នុង​ស្រុកថៃ​មួយ បាន​ឲ្យ​ដឹងថា មនុស្ស​៤​នាក់ (​ក្នុងនោះ​មាន​ប៉ូលីស​ម្នាក់​) បាន​ស្លាប់​ក្នុង​ថ្លុកឈាម នៅក្នុងរ​ណី​បាញ់ប្រហារ​ដ៏​សាហា​វា​មួយ ដែល​មិនទាន់​ដឹង​ពី​មូលហេតុ នៅ​ទីក្រុង​បាងកក កាលពី​វេលា​ម៉ោងជាង ១១ យប់​ថ្ងៃទី​៣ ខែសីហា ២០២០​។

​តែបើ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vadthanak Preap បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ អាយុ ២៩ ឆ្នាំ បំរើការ​ងារ​ជា​អ្នក​ចែក​បៀរ​នៅ​ទីនោះ រស់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដ៏​សាហាវ​មួយ នៅ​កន្លែង​បន​ល្បែង​មួយកន្លែង នៅ​តុ​លេងល្បែង​ជាន់​ក្រោម​ដី (​រាម​មា​ទី​៣) នៃ​អគារ​កម្ពស់​៤​ជាន់ ស្ថិត​តាម​បណ្តោយ​នៅ​ផ្លូវ​(​ផា​រ៉ា​ម​៣) ក្នុងប្រទេស​ថៃ​។​

​គណនី​ខាងលើ​ក៏បាន​បញ្ជាក់ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​តម្រួត បានមក​លេងល្បែង​សុ​ី​សង​នៅ​ទីនោះ បើក​តុ VIP ក្រោយមក ស្រាប់តែ​ពួកគេ​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រុស​ដែល​អង្គុយលេង​នៅ​តុ​ក្រោយ​ស្រី​ពៅ​ចែក​បៀរ គេ​សង្ស័យថា​ជា​មន្ត្រី​យោធា (​ទាហាន​)​ហើយក៏​បាញ់​លើ​បុរស​នោះ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ ប្រុស​២​នាក់ និង ស្រី​ម្នាក់ ។​

​ប្រភពព័ត៌មាន​ពី​នារី​ខ្មែរ​ម្នាក់​ដែល​ក៏​ធ្វើការ​នៅ​ទីនោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​កើតរឿង នាង​បាន​ទៅដល់ គឺ​ឃើញ​ស្ត្រី​ខ្មែរ​រងគ្រោះ​ស្លាប់​អង្គុយ​នៅលើ​តុ​ល្បែង​ពោរពេញ​ដោយ​ឈាម​ដាប ហើយ​នៅ​ពីក្រោយ​សព​នាង មាន​សាកសព​បុរស​ម្នាក់ និង​នៅក្បែរ​ខាង​នាង មាន​សព​បុរស​ម្នាក់ទៀត​បាន​ស្លាប់​ដែរ​។​

​ចំណែក​កាសែត​បាងកក​ប៉ុស្តិ៍​វិញ បាន​ផ្សាយ​ថា មូលហេតុ​នៃ​ការបាញ់ប្រហារ​មនុស្ស​នៅ​កន្លែង​បន​ល្បែង​នេះ គឺ​បុរស​ជនជាតិ​ចិន​ខឹង​គេ​បោក​លុយ ហើយក៏​បាញ់សម្លាប់​ប៉ូលិស​ម្នាក់ និង ស្ត្រី​២​នាក់ ។​

​យ៉ាងណាមិញ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​សព គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សិលា សូ បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​សូមបញ្ជាក់ថា ស្ត្រី​ដែល​ស្លាប់​នៅ​នឹង​តុ​ចែក​បៀរ​ពាក់អាវ​ព​ណ៏​លឿង​នោះ ទើប​ជា​ស្ត្រីជន​ជាតិខ្មែរ​ដែលមាន​ឈ្មោះថា ម៉ៅ​ស្រី​ពៅ​។ មិនមែន​ស្រី​ដែល​ដេកស្លាប់​ផ្កាប់មុខ​ពាក់អាវ​ស​នោះទេ​។​» ៕ ដោយ​៖ លឹម ហុង​

spot_img
×