Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រីជន​ជាតិចិន​វ័យក្មេង​ម្នាក់ លោត​សម្លាប់ខ្លួន ពីលើ​ខុន​ដូ ដូ​ភែ​ន​ហោ​ស​រេ​ស៊ី​ដេ​ន​

spot_img

​ភ្នំពេញ​៖ ស្ដ្រីជន​ជាតិចិន​វ័យក្មេង​ម្នាក់ លោត​សម្លាប់ខ្លួន ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៅ​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ពីលើ​ខុន​ដូ ដូ​ភែ​ន​ហោ​ស​រេ​ស៊ី​ដេ​ន តាម​បណ្ដោយ​ផ្លូវ​សុធារស ក្រុម​២៨ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ម្ចាស់​ទីតាំង ហាក់​មានការ​លាក់លៀម និង​ចង់​បិទបាំង​ព័ត៌មាន​។​

ស្ដ្រីជន​ជាតិចិន​រូបនោះ ឈ្មោះ LIN BINGYI អាយុ​២០​ឆ្នាំ ស្នាក់នៅ​ខុន​ដូ ដូ​ភែ​ន​ហោ​ស​រេ​ស៊ី​ដេ​ន បន្ទប់​១២-០៨ ជាន់​ទី​១២ មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​EF-745652​។ មន្ដ្រីនគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​មិនទាន់​ដឹង​មូលហេតុ​នៃ​ការ​លោត​សម្លាប់ខ្លួន​នៅឡើយ​ទេ ប៉ុន្ដែ​សមត្ថកិច្ច​គ្រាន់តែ​បង្ហើប​ថា អាចមាន​ករណី​សង្ស័យ​ច្រើន​លើសពី​ករណី​ធ្វើ​អត្ដ​ឃាត ដោយហេតុថា នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជនរងគ្រោះ ឃើញ​មាន​កន្ទុយបារី អាច​សង្ស័យថា មាន​មនុស្ស​ប្រុស​ស្នាក់នៅ​ជាមួយ​។​

ក្រោយ​កើតហេតុ​ភ្លាមៗ មាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ចុះ​ទៅយក​ព័ត៌មាន​នៅ​កន្លែងកើតហេតុ ប៉ុន្ដែ​ត្រូវបាន​ម្ចាស់​ខុន​ដូ បញ្ជា​សន្ដិសុខ​ដែល​យាម​នៅ​ខាងក្រោម បិទ​ភ្លើង និង​លាក់បាំង​អ្នកសារព័ត៌មាន​អំពើ​រឿងនេះ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×