Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​២​នាក់ សម្លាប់​មនុស្ស​២​នាក់ នៅ​ស្រុក​កូន​មុំ រឿង​សហាយស្មន់ ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​រតនគិរី​៖ មន្ត្រី​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​២​នាក់ ក្នុង​ចំការចេក​ក្រុមហ៊ុន​ហ័ង​អា​ញ់ នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ព្រោះ​រឿង​សហាយស្មន់ ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​ជនសង្ស័យ ឈ្មោះ សេត លី ជា​ជនដៃដល់ និង ឈ្មោះ លី ក្រី​វាន់ ជា​អ្នកសមគំនិត​។ សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង ដូចជា ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព កូនកាំបិត​ចុង​ស្រួច ១ គោម​២ និង​ស្បែកជើង​២​គូ ជា​របស់​ជនរងគ្រោះ ។​

​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​កើតឡើង ស្ថិតនៅក្នុង​ក្រុមហ៊ុន​ហ​ង័​អាន់​យ៉ា​ឡាយ​ចំការចេក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី​។ រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា ទើប​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្លាំ​ង​សមត្ថកិច្ច​ថា មាន​មនុស្ស​ដេក​សម្លាប់​នៅក្នុង​ចំការចេក ហើយ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​តែម្ដង​។ ជនសង្ស័យ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តរតនគិរី (​ម្ចាស់​ករណី​) និង​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។​

ជនដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សេត លី បាន​សារភាពថា ជនរងគ្រោះ​ទាំងពីរ​នាក់ (​បងថ្លៃ ប្អូនថ្លៃ​) ដែល​ខ្លួន​ចាក់​សម្លាប់ មាន​ម្នាក់​ជា​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន ហើយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​បានឃើញ​ប្រពន្ធ និង​ជនរងគ្រោះ​កំពុង​ដេក​ជាមួយគ្នា​។ ជនរងគ្រោះ​ទី​១៖​ឈ្មោះ បាក់ ណាន (​សហាយ​ជាមួយ​ប្រពន្ធ​ជនដៃដល់​) និង​ទី​២៖​ឈ្មោះ គឹម សារឿន (​បងថ្លៃ ឈ្មោះ បាក់ ណាន​)​។​
​ដោយ​ចិត្ត​ខឹង​ទ្រាំ​មិនបាន​ប្រហែល​ម៉ោង​៨​យប់ ថ្ងៃកើតហេតុ​ពេល​ជនរងគ្រោះ និង​បងថ្លៃ កំពុង​ដើរ​ឆ្លុះ​កង្កែប ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពីមុខ​ដើម្បី​សួរនាំ ហើយក៏​ដក​កាំបិត​ចាក់​ចំ​បំពង់ក​តែម្ដង​។ ពេលនោះ បងថ្លៃ​របស់​ជនរងគ្រោះ​ឃើញ​ក៏​រត់គេច ប៉ុន្ដែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់ និង​អា​រក​បន្ថែមទៀត រហូត​ស្លាប់​ទាំងពីរ​នាក់​នៅក្នុង​ថ្លុកឈាម​។ ក្រោយ​ធ្វើ​សកម្មភាព​រួចមក ជនដៃដល់​បានរ​ត់ទៅ​ស្រុកកំណើត នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×