Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ទទួល​ទេយ្យទាន និង​បច្ច័យ​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ ដើម្បី​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​

spot_img

​ភ្នំពេញ​៖ ទេយ្យទាន​មួយចំនួន​ដែលមាន​ទាំង​អង្ករ​គ្រឿងឧបភោគ បរិភោគ សម្ភារ ប្រើប្រាស់​ផ្ទះបាយ​និង​បច្ច័យ​មួយចំនួន ត្រូវបាន​ព្រះ​ធម្ម​ធម៌​សោម ស៊ីម ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ និង​ជា​ព្រះ​អនុគុណ​ខណ្ឌ​ព្រែក​ព្នៅ ប្រគល់ជូន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ដែលមាន​លោក​ឃួ​ង ស្រេង ជា​ប្រធាន ដើម្បី​បន្ត​យកទៅ​ចែកចាយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រគល់​និង​ទទួល​ទេយ្យទាន​និង​ថវិកា​ទាំងនេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នៅក្នុង​ទី​អារាម​វត្ត​ប្រាសាទ ស្ថិតនៅ ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​មានប្រសាសន៍​លើកឡើងថា​៖ ការប្រគល់​នូវ​ទេយ្យទាន និង​ថវិកា​របស់​ព្រះ​ធម្ម​ធម៌​សោម ស៊ីម ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ និង​ជា​ព្រះ​អនុគណ​ខណ្ឌ​ព្រែក​ព្នៅ មក​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​នេះ គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សិ្ន​ទ្ធ​ស្នាល រវាង​ពុទ្ធចក្រ​និង​អាណាចក្រ ។ លោក​បញ្ជាក់ថា​៖ ពុទ្ធចក្រ​និង​អាណាចក្រ ដើរ​ទន្ទឹមគ្នា មានន័យថា បើ​អាណាចក្រ​មានការ​រីកចម្រើន ពុទ្ធចក្រ​ក៏មាន​ការរីកចម្រើន​ដូចគ្នា ហើយ​អាណាចក្រ​ជួប​បញ្ហា ពុទ្ធចក្រ​ក៏​ជួប​បញ្ហា​ដែរ​។ ជាក់ស្ដែង​នៅក្នុង​សម័យ​ប៉ុលពត អាណាចក្រ​បាន​ធ្លាក់​ដល់​ចំណុចសូន្យ ក្នុងនោះ​ពុទ្ធចក្រ ក៏បាន​ធ្លាក់​ដល់​ចំណុចសូន្យ​ដូចគ្នា​ដែរ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×