Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រៀងរាល់ ១៥​វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ COVID-19

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក បាន​កើន​លើស​ចំនួន ៧០០.០០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី ៥ ខែសីហា​នេះ ដោយ​អា​មេ​រិច​ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើនជាងគេ​បំផុត និង​តាម​ពីក្រោយ​ដោយ ប្រទេស​ប្រេ​ស៊ី​ល ឥណ្ឌា និង​ម៉ិច​ស៊ិ​ច​កូ​។ នេះ​បើតាម​តួលេខ​បូកសរុប​របស់ Reuters​។​

​ជា​មធ្យម មនុស្ស​ជិត ៥.៩០០​នាក់​បាន​ស្លាប់​ដោយសារ COVID-19 ក្នុង​រយៈពេល​រៀងរាល់ ២៤​ម៉ោង ដូច្នេះ​មានន័យថា មនុស្ស​ចំនួន ២៤៧​នាក់​ស្លាប់​រៀងរាល់​មួយ​ម៉ោង ឬ​ម្នាក់​ស្លាប់​រៀងរាល់ ១៥​វិនាទី​។​

​អា​មេ​រិច​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ពី​ការ​រាតត្បាត​របស់​វីរុស ហើយ​រហូតមក​ដល់ពេលនេះ ប្រទេស​មហាអំណាច​មួយ​នេះ​មាន​អ្នកស្លាប់​ចំនួន ១៦០.២៩០​នាក់ និង​ឆ្លង​ជាង ៤,៩​លាន​នាក់ ខណៈដែល​ប្រេ​ស៊ី​ល មាន​អ្នកស្លាប់​ជាង ៩៦.០០០​នាក់ និង​ឆ្លង​ជាង ២,៨​លាន​នាក់​។​

​ម៉ិច​ស៊ិ​ច​កូ​មាន​អ្នកស្លាប់​សរុប​ជាង ៤៨.០០០ និង​អ្នក​ឆ្លង​សរុប​ជិត ៥០០.០០​សែន​នាក់ ចំនែក​ឥណ្ឌា​មាន​អ្នកស្លាប់​ជិត ៤០.០០០​នាក់ និង​ឆ្លង​ជាង ១,៩​លាន​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ វ៉ាក់សាំង​ប្រឆាំង​វីរុស​ដ៏​កាច​សាហាវ​នេះ ត្រូវគេ​រំពឹងថា​នឹង​ផលិត​បាន​នៅ​ដើមឆ្នាំ ២០២១៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

spot_img
×