Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចេះតែ​មែនហើយ​! លោក Duterte ប្រាប់​ប្រជាជន​ហ្វីលីពីន​ឲ្យ​សម្អាត​ម៉ា​សមុខ ជាមួយ​ប្រេងឥន្ធនៈ ខណៈ​អ្នកជំនាញ​ហៅ​យោបល់​របស់គាត់​ថា​ជា​ដំបូន្មាន​ដ៏​គ្រោះថ្នាក់​

spot_img

​ថ្មីៗ​នេះ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណិ​ត ផ្ទុះ​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង គ្រា​ដែល​បានលឺ​គាត់​បាន​ប្រាប់​ប្រជាជន​ហ្វីលីពីន​ឲ្យ​ប្រើប្រាស់​ប្រេងឥន្ធនៈ ជា​ថ្នាំ​សម្លាប់​មេរោគ សម្រាប់​ម៉ាស់​មុខ​។

​ជាការ​ពិតណាស់ មេដឹកនាំ​និយាយ​ឥត​សំចៃមាត់​រូបនេះ បានធ្វើការ​កត់សម្គាល់​ស្រដៀង​គ្នា​នេះ កាលពី​សប្តាហ៍​មុន ដែល​អ្នកនាំពាក្យ​របស់​គាត់ បាន​និយាយថា​គឺជា​ការ​លេងសើច​ប៉ុណ្ណោះ ដោយ​រម្លឹក​ដល់​សាធារណជន​បាន​ជ្រាបថា លោក Duterte ច្រើនតែ​និយាយ​អ្វីដែល​ចម្លែក​។ ប៉ុន្តែ នៅក្នុង​សន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ម្សិលមិញ លោក Duterte បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​ខ្ញុំ​បាន​និយាយ គឺជា​ការពិត​។ គ្រាន់តែ​ទៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ ហើយ​បន្ទាប់មក បន្តក់​ប្រេង​មួយចំនួន​ដែលជា​ថ្នាំ​សម្លាប់​មេរោគ​។ ខ្ញុំ​មិន​និយាយ​លេង​ទេ នោះ​ជាការ​ពិត​។ អ្នក​គិតថា ខ្ញុំ​គ្រាន់តែ​និយាយ​លេង​មែន​ទេ​!» ។​

​ទោះយ៉ាងណា ប្រធាន​សមា​គ​វេជ្ជសាស្ត្រ​ហ្វីលីពីន បាន​ប្រាប់ Asia One ថា​៖ «​គ្រប់គ្នា​មិនអាច​ប្រើ​សាំង ដើម្បី​ធ្វើជា​ថ្នាំ​សម្លាប់​មេរោគ​បានទេ ។ ការ​ស្រូប​ដង្ហើមចូល​វា គឺអាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ហើយក៏​នាំ​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា ជំងឺ​ផ្លូវដង្ហើម​ជាដើម​»​។ ចំណែក​អ្នកជំនាញ​សុខភាព​ក៏បាន​ណែនាំ​ឲ្យ​ប្រើ​សាប៊ូ និង​ទឹក​សម្រាប់​លាង​សម្អាត​ម៉ាស់​មុខ ដែល​អាច​ប្រើ​ឡើងវិញ​បាន និង​ទឹក​អាល់កុល ៧០% សម្រាប់​សម្លាប់​មេរោគ​ដ៏​ត្រឹមត្រូវ​។​

​ជាការ​ឆ្លើយតប​នឹង​ដំបូន្មាន​លើកដំបូង​ហាក់​ខុស​របៀបនេះ របស់លោក Duterte ស្រាប់តែ​ក្រុម​អ្នកជំទាស់​បាន​សម្តែង​នូវ​ការហួសចិត្ត​ជាខ្លាំង ដោយបាន​ហៅ​យោបល់​របស់គាត់​ថា​ជា​ដំបូន្មាន​ដ៏​គ្រោះថ្នាក់​។ នេះ​បើ​យោងតាម​សមាជិក​ព្រឹទ្ធសភា Risa Hontiveros បាន​សរសេរ​នៅលើ Twetter៕ ដោយ​៖ លឹម ហុង​


spot_img
×