Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​លាតត្រដាង​រូបភាព CCTV នៅក្នុង​កាស៊ីណូ​រ៉ា​ម៉ា​៣ ទីកន្លែង​អំពើ​បាញ់ប្រហារ បន្ទាប់​ប៉ូលិស​ថា​គ្មាន តែ​ឃើញច្បាស់ៗ​នឹង​ភ្នែក​…?

spot_img

​កាលពី​យប់​ថ្ងៃទី​៣ ខែសីហា មាន​ករណី​អំពើ​បាញ់ប្រហារ​ដ៏​សាហាវ​មួយ នៅក្នុង​កាស៊ីណូ​មួយកន្លែង នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ករណីនេះ​បណ្តាល​ឲ្យ​មនុស្ស ៤ នាក់ ស្លាប់ (​ស្រី​២ ប្រុស​២) ហើយ​ក្នុងនោះ ត្រូវ​បានដឹង​មាន​ប៉ូលីស​ម្នាក់​ស្លាប់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ជា​អ្នក​ចែក​បៀរ (​ស្លាប់​អង្គុយ​នៅលើ​កៅអី​)​។​

​ទោះយ៉ាងណា រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​រកឃើញថា​ជនល្មើស​ជា​អ្នកណា​ឡើយ​ទេ ខណៈ​គេ​ជឿថា​បាន​រត់គេចខ្លួន​បាត់ទៅ​ហើយ​។ រីឯ​ចំពោះ​ហេតុផល​នៃ​បទឧក្រិដ្ឋ​នេះ គេ​ក៏បាន​គេ​សន្និដ្ឋានថា អាច​បណ្តាលមកពី​រឿង​បំណុល ឬ​បញ្ហា​ផ្ទាល់ខ្លួន​ណាមួយ ខណៈដែល​បុរស​ជនជាតិ​ចិន​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើង ត្រូវបាន​របាយការណ៍​ជាច្រើន​បានលើកឡើង​ថា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់ប្រហារ​នេះ​។

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​នេះ​វិញ ត្រូវបាន​ផេ​កមួយ​មានឈ្មោះ Red Skull Forever បាន​ចោទឡើង​ថា មាន​ភាពមិនប្រក្រតី​សម្រាប់​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវ​បានឃើញ​បំពាក់​ស្អេក​ស្អះ នៅក្នុង​កាស៊ីណូ​រ៉ា​ម៉ា​៣​។​

​ផេ​ក​ខាងលើនេះ​បាន​និយាយថា «​ប្រធាន​នាយកដ្ឋាន​និយាយថា បន្ទាប់ពី​ឆែក​កាស៊ីណូ​រ៉ា​ម៉ា​៣ ពុំ​រកឃើញ​មាន​កាមេរ៉ា​សុវត្ថិភាព​ណាមួយ​នោះ​… កាស៊ីណូ​គ្មាន​កាមេរ៉ា តែ​ចុះ​ហេតុអ្វី​បានជា​យក​ជណ្តើរ និង​ដែកស្វាន ឡើង​ធ្វើបែបនេះ​…? ដោយ​សឹងតែ​មិន​ខ្វល់​មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​កាស៊ីណូ​។ កាមេរ៉ា​ទាំងអស់​ត្រូវបាន​គេ​សម្អាត ព្រោះ​ប្រសិនបើ​មាន​កាមេរ៉ា នោះ​អ្វីៗ​នឹង​ធ្លាក់​ចូលក្នុង​ដៃ​ប៉ូលិស​។​

​ជាមួយគ្នានេះ​ផងដែរ អ្នក​ខ​មិន​ក៏បាន​លើកឡើងថា រូបភាព​ឡើង​ច្បាស់​ប៉ុណ្ណឹង​ហើយ នៅ​ថា​អត់​ទៀត​។ នរណា​ក៏បាន​ដឹង​ដែរ​ថា នៅក្នុង​កាស៊ីណូ​នេះ​មាន​បំពាក់​កាមេរ៉ា​រួចស្រេច​ទៅហើយ គឺ​គ្រប់​ជ្រុង​ទាំងអស់​៕ ដោយ​៖ លឹម ហុង​

spot_img
×