Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

spot_img

​ព្រះវិហារ​៖ នៅ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះបង្ក្រាប​ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ នង សំអាត ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឈើទាល​គង់ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ដកហូត​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ០៥​កញ្ចប់ ទម្ងន់ ១,១០​ក្រាម ម៉ូតូ​ចំនួន ០១​គ្រឿង ទូរស័ព្ទ​ចំនួន ០២​គ្រឿង​លុយ​រៀល​ចំនួន ៨២,៥០០​រៀល កាបូបស្ពាយ​០១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×