Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Neymar បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា​នឹងមិន​ចាកចេញ​ពី​ក្លឹប​ទេ​

spot_img

​ប៉ារីស​, បារាំង​: Neymar da Silva Santos Junior តាម​ធម្មតា​ត្រូវបាន​អ្នកគាំទ្រ​ទូទាំង​សាកលលោក​ស្គាល់ឈ្មោះ​ខ្លី​គឺ Neymar កើត​នៅ​ទីក្រុង Mogi das Cruzes រដ្ឋ Sao Paulo ប្រទេស ប្រេ​ស៊ី​ល នៅ​ទី​ថ្ងៃ​៥ ខែកុម្ភ​: ឆ្នាំ​១៩៩២ បច្ចុប្បន្ន​វ័យ​២៨​ឆ្នាំ គឺជា​តារាបាល់ទាត់​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​អ្នកមាន​ជាន់​ថ្មី ក្នុងប្រទេស បារាំង Paris Saint Germain​និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ គាត់​ត្រូវបាន​គេ​ចាត់ទុកជា​កំពូល​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោក​។​

Neymar បាន​ផ្ញើ​សារ​ដ៏​ច្បាស់លាស់​បំផុត​ទៅកាន់​អតីត​ក្លឹប​ចាស់​របស់គាត់ Fc Barcelona ថា “​អំឡុង​ពេលនេះ​ខ្ញុំ​គឺជា​កីឡាករ PSG ខ្ញុំ​មិនបាន​គិត​ចង់ទៅ​ណា​ទេ ក្នុង​ខួរក្បាល​របស់ខ្ញុំ​គឺ​នៅ​ជា​កីឡាករ PSG ខ្ញុំ​គិតតែ​មួយគត់​គឺ​ត្រូវ​ជួយ PSG លើក​ពាន​ឆែម​ពាន​ស៍ លី​គ ឆ្នាំ ២០២០​នេះ​ឲ្យ​បាន រឿង​អ្វី​ទៀត​ខ្ញុំ​មិន​ខ្វល់​ទេ​”​។

Neymar កាលពី​ឆ្នាំ​២០១៧​បាន​ចាក​ចេញពី​ក្លឹប​នៅ​តំបន់ កាតា​ឡាន់ ដែលមាន​មូលដ្ឋាន​នៅ Nou Camp Fc Barcelona ទៅកាន់​ក្លឹប​ថ្មី Paris Saint Germain ក្នុងតម្លៃ​ខ្លួន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​១៩៨​លាន​ផោន ស្មើ​ប្រមាណ​២៧០​លាន​ដុល្លារ​ក្នុងអំឡុង​ពេលនោះ ហើយ​វា​នៅតែ​ជា​កំណត់ត្រា​មួយ​ដែល​មិនទាន់មាន​កីឡាករ​ថ្មី​ណាមួយ​បំបែក​បាន​នៅឡើយ​ទេ​។​

​តារា​លេចធ្លោ​មួយចំនួន​របស់​ក្លឹប FC Barcelona រួមមាន Lionel Messi និង Gerard Pique បាន​ទទូច​សុំ​ឲ្យ ប្រធាន​ក្លឹប​ទិញ Neymar ត្រឡប់មកវិញ មិនតែប៉ុណ្ណោះ​ពួកគេ​ថែមទាំង​បាន​និយាយទៀតថា ពួកគេ​សុខចិត្ត​ឲ្យ​ក្លឹប​កាត់​ប្រាក់ខែ​ដើម្បី​ធ្វើយ៉ាងណា​ទិញ Neymar មក​រួម​ក្រុម​សាជាថ្មី​។

​ទោះជា​យ៉ាងនេះ​ក្តី PSG បាន​ប្រកាន់​ជំហរ​ដ៏​រឹងមាំ​បំផុត​ថា ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​គឺ​ពួកយើង​មិន​លក់ Neymar ដាច់ខាត ព្រោះ​ពួកយើង​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី គឺ​ត្រូវ​លើក​ពាន ឆែម​ពាន​ស៍​លី​គ​។

​នៅ​ចុង​ក្រោយនេះ Neymar បានបញ្ជាក់​ពី​ជំហរ​របស់គាត់​ហើយ​ថា​នឹងមិន​ចេញពី PSG ដាច់ខាត​
​និង​បាន​ប្រាប់​បន្ថែមទៀតថា គាត់​កំពុងមាន​ទម្រង់​លេង​ល្អ ដែល​នេះ​ដោយសារ​មាន​ជំនួយ​ពី​មិត្ត​រួម​ក្រុម ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ​បានទទួល​ការ​សាទរ​ច្រើន​ពី​អ្នកគាំទ្រ​ដែល​នៅ​ពីក្រោយ​ខ្នង​៕ ដោយ​៖ វិច្ឆិកា​

spot_img
×