Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ក្នុង​ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ៧៤​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់​ខែកក្កដា ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស​មាន​ចំនួន​សរុប ៧៤០,០២៨​នាក់ កើនឡើង ១៥.២% ធៀប​នឹង​ខែមិថុនា ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​មាន ៧២៣,២៣៨​នាក់ កើនឡើង ១៥.៣៥% និង​ភ្ញៀវ​បរទេស​មាន ១៦,៧៩០​នាក់ កើនឡើង ៩.៩៩%​។​

​ជាការ​កត់សម្គាល់ ក្នុង​ខែកក្កដា​នេះ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​កើនឡើង​ដល់​ជាង ៧៤​ម៉ឺន​នាក់ គឺ​ស្មើនឹង​ប្រមាណ ៧៥% នៃ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មុន​កូ​វីដ​១៩ ដែល​លើសពី​បណ្តា​ខែ​កន្លងមក ដែលមាន​ចំនួន​ត្រឹមតែ ៦០-៦៥% ដែល​នេះ​បង្ហាញ​ពីស​ញ្ញា​កាន់តែ​វិជ្ជមាន​នៃ​ចលនា​ទេសចរណ៍​ផ្ទៃ ខណៈដែល​អាជីវកម្ម​ទេសចរណ៍​កា​ន់​តែ​ច្រើន ពិសេស​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​នានា បាន​បើក​ដំណើរការ​ឡើងវិញ​ជា​ហូ​ហែរ​។​

​ប៉ុន្តែ​ចំនួន​ភ្ញៀវ​ហាក់​មាន​ភាព​ថមថយ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែកក្កដា​នេះ ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូទាំងប្រទេស ព្រមជាមួយ​ពត៌មាន​នៃ​ការផ្ទុះ​ឡើងវិញ​មួយចំនួន​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេសជិតខាង​។​

​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស មានការ​យកចិត្តទុកដាក់​ខិតខំ​ជំរុញ​ការអនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការចុះ​ណែនាំ និង​តាមដាន​ការអនុវត្ត​ជាប្រចាំ​ពី​គណៈ​អភិបាលខេត្ត និង​មន្ទីរជំនាញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×