Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បងប្រុស​បង្កើត​ស្រវឹងខួប យក​ស្នរ​មុខ​ពីរ ចាក់​ប្អូនប្រុស បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់

spot_img

​​ខេត្តកណ្ដាល ៖ នគរបាល​ប៉ុស្ដិ៍​លើកដែក បាន​ឲ្យ​ដឹងថា បុរស​ជា​បងប្រុស​បង្កើត​ម្នាក់ បាន​យក​ស្នរ​មុខ​ពីរ ចាក់ទៅលើ​ប្អូនប្រុស បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បា​លើកដែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន នៅ​ថ្ងៃ​ពុធ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២.៣០​នាទី នៅ​ចំនុច​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​បើតាម​ជនរងគ្រោះ​ជា​ប្អូនប្រុស​បង្កើតបាន​ឲ្យ​ដឹងថា បងប្រុស​បង្កើត​មានឈ្មោះ អ៊ុយ រ៉េ​ន អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរប​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ជា​មនុស្ស​ញៀន​ស្រា ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បានមក​លេង​ផ្ទះ​របស់ខ្លួន​ប្រមាណ​១០​ថ្ងៃ​មកហើយ និង​បាន​និយាយ​ស្រែក​ឡូឡា រំខាន​បងប្អូន ដល់​អ្នកជិតខាង​ពុំបាន​ដេក​ពួន​ឡើយ នៅ​រាល់ពេល​ផឹក​ស្រវឹង ។ ដោយ​ទ្រាំ​ពុំបាន ខ្លួន​ជា​ប្អូន​បាន​និយាយ​ណែនាំ​ឲ្យ​ឈប់​ផឹក និង​កុំ​ស្រែក​ឡូឡា​រំខាន​គេឯង​ទៀត បើ​ពុំ​ដូច្នោះ​ទេ ខ្លួន​នឹងមិន​ឲ្យ​ស្នាក់នៅ​លេង​ផ្ទះ​បន្ត​ទៀតឡើយ និង​ដេញ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ស្រាប់តែ​បងប្រុស​ខឹង រួច​ស្ទុះ​ទៅយក​ស្នរ​មុខ​ពីរ ដែល​សៀត​ជាប់​ជញ្ជាំង​ផ្ទះ​របស់ខ្លួន ចាក់​មកលើ​ខ្លួន​ជា​ប្អូន ត្រូវចំ​ផ្ទៃមុខ​ខាងឆ្វេង​បណ្ដាល​ឲ្យ​ជាប់​ផ្លែ​ស្នរ​នៅលើ​មុខ ហើយ​បង​របស់ខ្លួន បាន​ដើរ​ចុះ​ដើរ​ឡើង​ស្រែក​ឡូឡា​ពេញ​ភូមិ ។​

​ក្រោយ​ទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លើកដែក បាន​ចុះ​ធ្វើ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុយ សំ​ណាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ យកមក​សង្គ្រោះបន្ទាន់ នៅឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះធំ ទាំង​មាន​ផ្លែ​ស្នរ​ជាប់​នឹង​ផ្ទៃមុខ និង​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×