Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​ចំពោះ ប្រធានាធិបតី​លី​បង់ ដើម្បី​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់ facebook ព្រះបរមរាជវាំង​នៅ​ថ្ងៃទី 5 ខែសីហា​ឆ្នាំ ២០២០​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃ​សាធារណរដ្ឋ​លី​បង់ ដើម្បី​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ឆេះ​ដ៏​ខ្លាំងក្លា​ចេញពី​ឃ្លាំង​ស្ដុក អា​ម៉ូ​ញ៉ូ​ម​នីត្រាត បណ្តាល​ឲ្យ​មានការ​បាត់បង់​អាយុជីវិត និង​ការរង​របួស​ប្រជាពលរដ្ឋ​លី​បង់​ជាច្រើន​ពាន់​នាក់ ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង​ដែលមាន​ខ្លឹមសារ​ថា​”​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃ​សាធារណរដ្ឋ​លី​បង់ ដើម្បី​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោកស្តាយ​ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ឆេះ​ដ៏​ខ្លាំងក្លា​ចេញពី​ឃ្លាំង​ស្ដុក អា​ម៉ូ​ញ៉ូ​ម​នីត្រាត នៅ​កំពង់ផែ​មួយ ក្នុង​រដ្ឋធានី​បេ​រូត នៃ​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​អង្គារ ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​បណ្តាល​ឲ្យ​មានការ​បាត់បង់​អាយុជីវិត និង​ការរង​របួស​ប្រជាពលរដ្ឋ​លី​បង់​ជាច្រើន​ពាន់​នាក់ “​។​

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ ត្រូវបានធ្វើ​នៅ​ថ្ងៃទី​៥​សីហា​នេះ ពោល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការកើត​មាននូវ​ហេតុការណ៍​ផ្ទុះ​នេះ​។ សូមបញ្ជាក់ថា កាលពី​ម៉ោង​១៨៖០០​នាទី​ល្ងាច​ថ្ងៃ​អង្គារ ទី​០៤ ខែសីហា ឆ្នាំ​២០២០ (​ម៉ោង​នៅ​ទីក្រុង​បេ​រូត​) បានកើត​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ នៅ​កំពង់ផែ​មួយ​ក្នុង​រដ្ឋធានី​បេ​រូត​។​

​នាយករដ្ឋមន្ត្រី​លី​បង់ លោក ហាស្សាន ឌី​អាប (Hassan Diab) បាន​អះអាងថា ការផ្ទុះ​នេះ បានកើត​ចេញពី​ឃ្លាំង​ស្តុក សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០​តោន ដែល​បាន​រក្សាទុក​ក្នុង​ឃ្លាំង​នោះ​អស់​រយៈពេល ០៦​ឆ្នាំ​មកហើយ​។​

​មួយថ្ងៃ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ ពលរដ្ឋ​នៅ​ទីក្រុង​បេ​រូត ប្រទេស​លី​បង់ ត្រូវ​ប្រឈម​នឹង​ទិដ្ឋភាព​ខូចខាត​យ៉ាងដំណំ​នៃ​ផ្ទះសម្បែង រថយន្ត ទីសក្ការៈ​បូជា និង​សំណង់​អគារ​ជាច្រើន​ក្នុង​ក្រុង​។ មនុស្ស​យ៉ាងហោចណាស់ ១០០​នាក់ បាន​ស្លាប់ និង​ប្រមាណ ៤.០០០​នាក់ បាន​រងរបួស ខណៈ​ទីក្រុង​កំពង់ផែ​មួយ​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងដំណំ​។ រដ្ឋាភិបាល​លី​បង់ បានប្រកាស «​កាន់ទុក្ខ​រយៈពេល ៣​ថ្ងៃ​» ដោយ​រាប់​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ​។​

អភិបាលក្រុង​បេ​រូត លោក Marwan Abboud បានឱ្យដឹងថា ប្រជាជន​លី​បង់ រហូតដល់​ទៅ ៣០០,០០០​នាក់ បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួកគេ ដោយសារតែ​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី នៅក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​មួយ នៅជាប់​តំបន់ឆ្នេរ​នៃ​រដ្ឋធានី​បេ​រូត កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ នេះ​បើតាម ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Straitstimes នៅ​ថ្ងៃ​ពុធ ទី​០៥ ខែសីហា ឆ្នាំ​២០២០​។​

​បើតាម​លោក Marwan Abboud អាជ្ញាធរ​លី​បង់​កំពុងផ្ដល់​ចំណីអាហារ​, ទឹក និង​ជម្រក​ស្នាក់នៅ​បណ្ដោះ អាសន្ន​ដល់​ប្រជាជន​ទាំងនេះ ហើយ​ការខូចខាត​ត្រូវបាន ប៉ាន់ស្មាន​ជាបឋម​ថា​គិត​ជា​ទឹកប្រាក់​ប្រហែល​ពី ៣ ទៅ​៥​ពាន់​លាន​ដុល្លារ​។ មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការផ្ទុះ​ដ៏​កក្រើក​នេះ មិនទាន់មាន​ការបញ្ជា​ក់នៅ ឡើយ​ទេ ខណៈ​ក្រុមមន្ត្រី​លី​បង់​អះអាងថា ការផ្ទុះ​គឺ​បានកើត​ចេញពី​ឃ្លាំង​ស្តុក​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០​តោន ដែល​បាន​រក្សាទុក​ក្នុង​ឃ្លាំង​នោះ​អស់​រយៈពេល ០៦​ឆ្នាំ​មកហើយ​ដោយ​គ្មានការរក្សា​សុវត្ថិភាព​ត្រឹមត្រូវ​៕ ដោយ​៖​កូ​ឡាប​

spot_img
×