Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​រួច​ជ្រុល​ទៅបុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​, ភាគី​រថយន្ត​ឡង់​គ្រី​ស័​រ បាន​សង​ទៅខាង​រថយន្ត ព្រូស​ចំនួន​៤៥០០​ដុល្លារ ដេី​ម្បី​បញ្ចប់រឿង (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​បេី​កដោយ​ជនជាតិ​ចិន ខណៈ​មេឃ​កំពុង​កំពុងតែ​ភ្លៀង រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត តូយ៉ូតា​ព្រូស​ពេញទំហឹង​បណ្ដាល​ឲ្យ រង​ការខូចខាត ទាំងសងខាង តែ​សំណាងល្អ​មិនមាន​អ្នករបួស​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ​ស្ថិត​តាម​ បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ស្តុ​ប​៦០​ម៉ែត្រ​ក្នង​សង្កាត់​ព្រែកកំពឹស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ គេ​បានឃើញ បុរស​ជា​ជនជាតិខ្មែរ​ម្នាក់ បាន​បេី​ក​រថយន្ត​ម៉ាក តូ​យូ​តា​ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BA- 0420 បាន​បេី​ក​ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង (​ខេត្តកណ្តាល ទៅ​ភ្នំពេញ​) លុះ​មកដល់​ចំណុច​កេីត​ហេតុ ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​បេី​ក​រថយន្ត ម៉ាក ឡង់​គ្រី​ស័​រ ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2AI- 0008 ដោយបាន​បេី​ក​ធ្វើដំណើរ តាម​បណ្ដោយ ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ ពី​ជេី​ង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន គួបផ្សំ​ជាមួយ​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ផង​នោះ ទេី​ប​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​រថយន្ត តូយ៉ូតា​ព្រូស ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត តូយ៉ូតា​ព្រូ​សរង​ការខូចខាត ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

​ដោយឡែក រថយន្ត​ឡង់​គ្រី​ស័​រ វិញ​រង​ការខូចខាត ខ្ទេច​ផែ្ន​ក​ខាងមុខ ចំហៀង​ខាងឆ្វេង ដូចគ្នា​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន បាន​បេី​ក​ទៅមុខ​ប្រហែល​៥០​ម៉ែត្រ​ទើប​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កេី​ត​ហេតុ ឃើញ​មាន​តំណាង រថយន្ដ​ទាំងសងខាង បានមក​សម្របសម្រួល ដោយ​ខាង​រថយន្ត​ឡង់​គ្រី​ស័​រ បាន​សង​ទៅខាង​រថយន្ត​តូយ៉ូតា ព្រូស​ចំនួន​៤៥០០​ដុល្លារ ដេី​ម្បី​បញ្ចប់រឿង ៕ ដោយ​៖​សា មេ​ត​

spot_img
×