Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត lexus RX350 ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ប្រេង​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​ទាំងស្រុង​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត lexus RX350 មួយគ្រឿង​បាន​ប្រដេញ​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ខ្មៅ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ប្រេង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​រថយន្ត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១ និង ៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី ៦ ខែសីហា​ឆ្នាំ ២០២០​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ​2-BG 7924 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ស្រាប់​មកដល់​ចំណុចកើតហេតុ​បើក​ជ្រុល​ទៅបុក​នឹង​រ៉ឺម៉ក​កង់​បី​ខ្មែរ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​និង​របួសធ្ងន់​ជនជាតិ​ម្នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត រួច​ព្យាយាម​បើក​រត់ គេច ស្រាប់តែ​ភ្លាម​នោះដែរ​គេ​បានឃើញ​រថយន្ត រថយន្ត lexus RX350 មួយគ្រឿង​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BG 4321 បើក​ប្រដេញ​តាម​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​និង​រថយន្ត​ដឹក​ប្រេង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

​សូមបញ្ជាក់ថា ម្ចាស់​រថយន្ត​ដែល​បង្កហេតុ​ម៉ាក​ព្រូស​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាំង​ម្ចាស់ និង​រថយន្ត​យកទៅ​សួ​នាំ បន្ថែម​។​

​ក្រោយពេល​កើតហេតុ​សមត្ថ​កិច្ចសហកា​រ​ជាមួយ​ជំនាញ បាន​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​ទាំង ៣​គ្រឿង​យកទៅ​ស្នងការ​ក្រុង​សាកសួរ​បន្ថែម​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ដោយ​៖​សា​មេត​

spot_img
×