Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jurgen Klopp និង Pep Guardiola មិន​ខ្វល់ខ្វាយ​រឿង Zidane

spot_img

​សារពត៌មាន L’Equipe បានដាក់​ឈ្មោះ Zinedine Zidane ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក ដោយ​នាំមុខ Jurgen Klopp គ្រូបង្វឹក Liverpool និង អ្នកចាត់ការ Pep Guardiola ទៀត​។​

​ទាំង Klopp និង Pep មិនបាន​ខ្វល់ខ្វាយ​ឡើយ​ចំពោះ​រឿងនេះ​ក្រោយ​ពេលដែល Zinedine Zidane ត្រូវបាន​ដាក់ឈ្មោះ​ជា​គ្រូបង្វឹក​ល្អ​បំផុត​ក្នុង​លោក​ដោយសារ​ព័ត៌មាន L’Equipe​។​

​អ្នកចាត់ការ Liverpool បានបញ្ចប់​ការរង់ចាំ​អស់​រយ​:​ពេល​៣០​ឆ្នាំ​ក្នុង​ការលើក​ពាន លី​គ​កំពូល អង់គ្លេស របស់​ក្លឹប​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​កំពង់ផែ​សមុទ្រ​មួយ​នេះ ដោយបាន​ឈ្នះ​ពាន Premier League ទាំង​នៅសល់​៧​ប្រកួត​កាលពី​រដូវ​កាល​ចាស់ ២០១៩-២០​។ មិនតែប៉ុណ្ណោះ លោក Klopp ក៏បាន​ជួយ ក្រុម​កងទ័ព​ក្រហម​ឬ​ហង្ស​ក្រហម​បាន​លើក​ពាន សំខាន់ៗ ជាច្រើន​ទៀត មានដូចជា Champions League FIFA club Worl CUP, Fa Cup​និង European Super Cup​។​ ​ប៉ុន្តែ​ថា វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​សារព័ត៌មាន L’Equip ដោយ​ព័ត៌មាន បារាំង​នេះ​បាន​ដកស្រង់​កំណត់ត្រា​សំខាន់ៗ​របស់លោក Jurgen Klopp​ដែល​ក្នុងនោះ​លើក​ពាន​បាន​ម្តង​ប៉ុណ្ណោះ​ក្នុងចំណោម​វគ្គ​ផ្តាច់ព្រ័ត្រ ៣​លើក​។ ខុសពី Zidane ដែល​លើក​ពាន​ឆែម​ពាន​លើក​៣​ដង​ជាប់ៗ​គ្នា​។ ក្នុងន័យ​ដដែល​នេះ ក្រុម​របស់លោក Zidane​ នឹង​ជួប​ក្រុម​របស់លោក Pep វគ្គ​១៦​ក្រុម​ចុងក្រោយ​នា​ថ្ងៃ​សុក្រ​ទី​៧​សីហា​ឆ្នាំ​២០២០​ខាងមុខនេះ​៕​ ដោយ​៖ វិច្ឆិកា​

spot_img
×