Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លើកលែង​ការបង់ថ្លៃ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ លើក​ទី​១ និង​លើក​ទី​២ លើ​ទិដ្ឋាការ​ការទូត​ប្រភេទ A និង ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B

spot_img

​ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពីការ​កែសម្រួល​វិធានការ​សុខាភិបាល​សម្រាប់​អនុវត្ត ចំពោះ​មន្ត្រីការទូត និង អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ខណៈ​ទិដ្ឋាការ​ការទូត​ប្រភេទ A និង ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ពុំមាន​ចំនួន​ច្រើន​លើសលប់​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើកលែង​ការ បង់ថ្លៃ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ លើក​ទី​១ និង​លើក​ទី​២​។​

​នៅ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​- ១៩ សូម​ជម្រាបជូន​បណ្តា ស្ថានទូត អង្គការ​អន្តរជាតិ និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ លើ​លិខិត​លេខ ១៦៨ សខល ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ របស់​ក្រសួងសុខា​ភិបាល ស្តីពី​ការកែសម្រួល​វិធានការ​សុខាភិបាល សម្រាប់​អនុវត្ត​ចំពោះ​មន្ត្រីការទូត និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ ប្រភេទ B ត្រូវ​អនុវត្តតាម​គោលការណ៍​ខាងក្រោម​៖

1. មន្ត្រីការទូត និង​អង្គការ​អន្តរជាតិ តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (Health Certificate) ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួលស្គាល់​ដោយ​ប្រទេស​សាមី​បញ្ជាក់ ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល ៧២​ម៉ោង មុនពេល​ចេញដំណើរ​។​

2. តម្រូវឱ្យ​មន្ត្រីការទូត និង​អង្គការ​អន្តរជាតិ ដែល​ទទួលបាន​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ ផ្លូវការ​ប្រភេទ B ត្រូវធ្វើ​តេស្ត​ទាំងអស់​ពេលមកដល់​កម្ពុជា ហើយ​សំណាក​ត្រូវយក​នៅ​ទីតាំង ពិសេស ក្នុង​ស្ថានីយ​មកដល់​របស់​អ្នកដំណើរ​តែម្តង​។​

3.​ត្រូវ​រង់ចាំ​លទ្ធផល​តេស្ត​រយៈពេល​យ៉ាងតិច ២៤​ម៉ោង នៅ​ទីតាំង​សណ្ឋាគារ ឬ​កន្លែង​ស្នាក់នៅ ណាមួយ ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដែល​បាន​ឯកភាព​ដោយ គណៈកម្មការ​អន្តរក្រសួង និង ការធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​ទីតាំង​ទាំងនោះ បើ​មាន តម្រូវការ​ចាំបាច់​នៃ​វិធានការ​សុខាភិបាល​សាធារណៈ​។​

4.​សំណាក​ដែល​បានធ្វើ​ពេលមកដល់​នឹងត្រូវ​បញ្ជូន​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង ការធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ក៏ត្រូវ​ធ្វើ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា តាម​ការកំណត់​របស់ ក្រសួងសុខាភិបាល​។​

5. ក្នុងករណី​មានការ​រកឃើញ​វីរុស​កូ​វីដ​-១៩ វិជ្ជមាន បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា អ្នកជំងឺ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ឬ​មន្ទីរពេទ្យ​ណា​ផ្សេង​។​

​ដែល​ស្ថានទូត​សំណូមពរ ហើយ​ដែល​ក្រសួងសុខាភិបាល​ឯកភាព​ដើម្បី​ធ្វើការ​ព្យាបាល​។ ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ឬ​មន្ទីរពេទ្យ​ណា​ផ្សេង រាល់​ការចំណាយ និង តម្លៃ​សេវា​ព្យាបាល ជា​បន្ទុក​របស់​មន្ត្រី​ទូត ឬ​ស្ថានទូត និង​អង្គការ​អន្តរជាតិ​ផ្ទាល់​។ 6. ស្ថាន​បេសកកម្ម​បរទេស​ទាំងអស់​នឹង​តម្រូវឱ្យ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​នឹង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOPs) ដើម្បី​បង្ការ ការចម្លង​ជំងឺ​កូដ​-១៩ នៅ​កម្ពុជា​។​

​ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌ ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត និង​ផ្អែកលើ​កត្តា​សត្យានុម័ត​ដែល​ចំនួន​អ្នក​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ពុំមាន​ចំនួន​ច្រើន​លើសលប់​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើកលែង​ការ បង់ថ្លៃ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ លើក​ទី​១ និង​លើក​ទី​២៕ ដោយ​៖​កូ​ឡាប

spot_img
×