Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន !! ល្បិច​ថ្មី​របស់​ទំព័រ​ហ្វេ​ស​បុក​ក្លែងក្លាយ ដែល​បន្លំ​លួច​លេខ​សម្ងាត់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​!

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ឲ្យ​ដឹងថា ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ទើប បានទទួល​សេចក្តីរាយការណ៍​ជាច្រើន​ករណី ស្តីពី​សារ​ជូនដំណឹង​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឈ្មោះថា “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” ដែល​បន្លំ​លួច​ព័ត៌មាន​គណនី​ហ្វេ​ស​បុក (​អ៊ី​ម៉ែ​ល លេខ​ទូរស័ព្ទ និង​លេខ​សម្ងាត់​) របស់​អ្នកគ្រប់គ្រង​ទំព័រ​ហ្វេ​ស​បុក ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន ដូចខាងក្រោម​៖

– ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” បាន​បន្លំ​ខ្លួន​មក​បានសរសេរថា “​ទំព័រ​របស់​អ្នក​ត្រូវបាន​រាយការណ៍​ដោយ​អ្នកផ្សេង​អំពី​ការ​ភូតកុហក ឬ​ការបន្លំ​ដើម្បី​ការពារ​បញ្ហា​នេះ យើង​ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​គណនី​របស់​អ្នក​” រួច Mention ឈ្មោះ​ទំព័រ​ហ្វេ​ស​បុក​ជនរងគ្រោះ​ដើម្បី​ទាក់ទាញ​អ្នកគ្រប់គ្រង​ផេ​ក​ចុច​ចូល​មើល​ការណែនាំ​។​

– ក្នុង​ខ្លឹមសារ​ឆបោក បានដាក់​តំណ​ភ្ជាប់ (bit.do/recovery-page-verification) ទៅកាន់​គេហទំព័រ​ក្លែងក្លាយ​បន្លំ​លួច​ព័ត៌មាន និង​លេខ​សម្ងាត់​ទំព័រ​ហ្វេ​ស​បុក​របស់​ជនរងគ្រោះ​។​

– បន្ទាប់ពី​បន្លំ​លួច​យក​លេខ​សម្ងាត់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជនរងគ្រោះ ពួកគេ​នឹង Login ចូល​គណនី​នោះ និង​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ផ្សេងៗ តួយ៉ាង​លួច​កាន់កាប់​គណនី ឬ​ទំព័រ​ហ្វេ​ស​បុក​ជនរងគ្រោះ (Facebook Account or Page Hijacking) ជាដើម​។​

​ក្រុមការងា​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​កុំ​ធ្វើតាម​តាម​ការណែនាំ​ឲ្យ​សោះ រួច​នាំគ្នា​ជួយ​ធ្វើការ Report ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​ជាការ​ស្រេច​។ ចំពោះ​បងប្អូន​ម្ចាស់​ទំព័រ​ហ្វេ​ស​បុក ដែល​បាន​ចាញ់​ការ​ឆបោក បានផ្តល់​ព័ត៌មាន​លេខ​សម្ងាត់ និង​កំពុង​បាត់បង់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សូម​ធ្វើ​ការសហការ​ផ្តល់ព័ត៌មាន និង​ដាក់​ពាក្យបណ្តឹង​មកកាន់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×