Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់ ខ្ទេច​គ្មាន​សល់​! រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង រេច​ង្កូ​ច​ទៅបុក​រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​, ម៉ូតូ​២​គ្រឿង​ក្នុងនោះ​រថយន្ត​១​គ្រឿង​កិន​ខ្ទេច​ទាំងស្រុង (​វីដេអូ​)

spot_img

ខេត្ត​ត្បូងឃ្មុំ ៖ នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​រន្ធត់​បំផុត​មួយ ដែល​រថយន្ត​ធុន​យក្ស​១​គ្រឿង​ត្រូវ​បានដឹងថា​ដាច់​ហ្វ្រាំង​បណ្តាល​ឲ្យ​បុក​រះ​រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង និង​ម៉ូតូ​២​គ្រឿង ដែល​ឃើញ​ហើយ​ពិតជា​ស្លុតរន្ធត់​ខ្លាំង​បំផុត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ញាក់សាច់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​រថយន្ត​ចំនួន ៤ គ្រឿង បាន​រង​ការខូចខាត​យ៉ាងដំណំ និង​១​គ្រឿង​ទៀត ត្រូវបាន​កិន​ពីលើ​ខ្ទេច​ទាំងស្រុង​តែម្តង​។ ចំណែក​ម៉ូតូ​២​គ្រឿង​ទៀត ក៏​រង​ការ​ខូច​ខ្ទេច​ដូចគ្នា​ផងដែរ​។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

​ទោះជា​យ៉ាងណា នេះ​ចាត់ទុកជា​គ្រោះថ្នាក់​ដ៏​សំណាង​ហើយ ដែល​ពុំមាន​មាន​នរណាម្នាក់​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ​នេះ​៕ ដោយ​៖ លឹម ហុង​

 


spot_img
×