Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ មាន​អ្នកជា​សះស្បើយ​ចំនួន ៨​នាក់ និង​មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ថ្មី នោះទេ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័ត៌មាន ពី​ករណី​ជាសះស្បើយ ៨​នាក់ កូ​វីដ​-១៩ នៅ​កម្ពុជា​។​
បើតាម​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ៖ គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ង​-១៩ នៅ​កម្ពុជា មាន​៖ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២១០​នាក់ (​ស្មើនឹង ៨៦,៤២% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់ នៅក្នុង​ចំនួន​នេះ មាន​ស្រី ៤៦​នាក់ និង​បុរស​១៦៤​នាក់ ។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៤៣​នាក់ (​ស្ត្រី ៤៧​នាក់ និង​បុរស ១៩៦​នាក់​)​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប ៣៣​នាក់​៖
​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន ០១​នាក់ (​ស្ត្រី​) ។ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​មាន​ចំនួន ២៦​នាក់ (​បុរស ) នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​មាន​ចំនួន ៦​នាក់ ជា​បុរស​។​

​ករណី​ជាសះស្បើយ ចំនួន ០៨​នាក់ គឺ​ក្រុម​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ចំនួន ៣​នាក់ គឺ​បុរស​ជនជាតិខ្មែរ​អាយុ ៤៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​គោក​ព្រិច ឃុំ​កំពុង​ប្រណាក់ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។ បុរស​ជនជាតិខ្មែរ​អា​យុ ៤៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ក្រសាំង​ក្រោម ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ។ បុរស​ជនជាតិខ្មែរ​អា​យុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​កំបូល ឃុំ​កំបូល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បុរស​ទាំង ០៣​នាក់​ខាងលើ ជា​ក្រុម​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ដែល​បាន​វិលត្រឡប់ មកពី​ប្រទេស​ម៉ាលី ត្រូវបាន​ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​បុរស​ជន​ជនជាតិខ្មែរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន ០២​នាក់​គឺ បុរស​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ជំ​នឹក ឃុំ​ជំ​នឹក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ បុរស​ជន​អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ជីរ​កែវ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ បុរស​ទាំង ២​នាក់​ខាងលើ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ មក​កម្ពុជា ត្រូវបាន​ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ ៥៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​មួយ​។​

ជនបរទេស ចំនួន ៣​នាក់ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន វីរុស​កូ​វីដ -១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​។ បុរស​ជនជាតិ​ឥណ្ឌា អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​បណ្តោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ ដំណើរ​ចេញពី​ប្រទេស​ឥណ្ឌា ឆ្លងកាត់​តាម​ប្រទេស​ម៉ាឡេស៊ី និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​។ បុរស​ជនជាតិ​អាមេរិកកាំង ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​កាន់​វី​សា​ប្រភេទ A មាន​អាសយដ្ឋាន ស្នាក់​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។ គាត់​បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មក​ប្រទេស​កម្ពុជា ត្រូវបាន​រាយការណ៍​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថា បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង ដែល​គ្រប់គ្រង​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់ នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×