Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នកស្លាប់​ដោយសារ​ការផ្ទុះ នៅ​លី​បង់កើន​ឡើងដល់ ១៣៥​នាក់ ខណៈ​អ្នករបួស​មាន​ជាង ៥.០០០​នាក់​

spot_img

​ចំនួន​អ្នក​ដោយសារតែ​ការផ្ទុះ​ដ៏​កក្រើក​នៅក្នុង​ទីក្រុង Beirut រដ្ឋធានី​របស់​ប្រទេស​លី​បង់ បាន​កើន​ឡើងដល់​យ៉ាងតិច ១៣៥​នាក់ ខណៈដែល​អ្នករងរបួស​បាន​កើន​ដល់​ប្រ​ហេ​ល ៥.០០០​នាក់​។ មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​ផងដែរ​។​

​ក្រុម​ជួយសង្គ្រោះ​កំពុងតែបន្ត​ប្រតិបត្តិ​ការស្វែងរក​អ្នក​ដែល​បាត់​ខ្លួន នៅក្រោម​គំនរ​បាក់បែក បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​ខ្លាំង​នៅ​កំពង់ផែ​។ ចំនួន​អ្នកស្លាប់​នឹង​អាច​កើនឡើង​ទៀត​។​

​គេ​មិនទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ដ៏​រញ្ជួយ​នោះឡើយ ប៉ុន្តែ​មន្ត្រី​លី​បង់​និយាយថា ការឆេះ​ពាក់ព័ន្ធ​នឹង​សារ​ធា​ត​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ទម្ងន់ ២.៧៥០​តោន ដែល​ត្រូវបាន​រឹបអូស និង​រក្សាទុក​ដោយ​គ្មាន​សុវត្ថិភាព នៅក្នុង​ឃ្លាំង​មួយ​នៅ​កំពង់​អស់​រយៈពេល ៦​ឆ្នាំ​។​

​អភិបាលក្រុង Beirut លោក Marwan Abboud បាន​និយាយថា ប្រជាជន​រហូតដល់ ៣០០.០០០​នាក់​បាន​បាត់បង់​ផ្ទះ​ពួកគេ ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​កិច្ចការ​ដើម្បី​ជួយផ្តល់​អាហារ ទឹក និង​ទីជម្រក​សម្រាប់​អ្នក​ទាំងនោះ​។​

​ប្រធានាធិបតី​លី​បង់​បានធ្វើ​ការដាក់​ប្រទេស ក្នុង​គ្រោះអាសន្ន​រយៈពេល ២​សប្តាហ៍ និង​ប្រកាស​កាន់ទុក្ខ​រយៈពេល ៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​ម្សិលមិញ ក្រោយពេល​មាន​ព្រឹត្តិការណ៍​ផ្ទះ​ដ៏​រន្ធត់​។​

​លោក​ប្រធានាធិបតី​ក៏បាន​ប្រកាសថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិការ​សង្គ្រោះបន្ទាន់​ចំនួន ៦៦​លាន​ដុល្លារ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ aljazeera


spot_img
×