Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឈ្មួញ​លួច​នាំចូលរថយន្ត​គេចពន្ធ ​ពី​វៀតណាម មកកម្ពុជា ថា ក្នុង​មួយខែលួច​នាំចូល ​បានជិត២០​គ្រឿង ដោយពាក់​ផ្លាក​លេខ នគរបាលជាតិ និងខម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច​

spot_img

​ព្រៃវែង​៖ កម្លាំង​គយ​ចល័ត​តំបន់​៦ សហការ​ជាមួយ​មន្ត្រី​កង​រាជ​អាវ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​រថយន្ត​លួច​នាំចូល​គេចពន្ធ ចំនួន​២​គ្រឿង មកពី​ប្រទេស​វៀតណាម ចូលប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ​។ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន មេខ្លោង​ឈ្មោះ ម៉ៅ វណ្ណៈ បានសារភាពថា ខ្លួនធ្លាប់​ត្រូវបានមន្ត្រី​គយ​ចល័ត​តំបន់​១ ចាប់រថយន្ត​អត់​ពន្ធ​ ដែល​ខ្លួន​លួច​នាំចូល​កន្លងមក ម្តង​រួចមកហើយ ហើយក្នុង​មួយខែ ​ខ្លួន​លួច​នាំចូល​រថយន្ត​មកពី​ប្រទេស​វៀតណាម ចូលកម្ពុជា ​បានប្រមាណពី​១៧ ទៅ​ជាង​២០​គ្រឿង ដោយ​យក​ផ្លាក​លេខ នគរបាលជាតិ និងខម ទៅ​បំពាក់​គ្រប់​រថយន្តដើម្បីបំភាន់ភ្នែកសមត្ថកិច្ច​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​១និង១៥​នាទី​យប់ រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច ភូំ​មិ​ពោធិ៍ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​ កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់​រថយន្ត​គ្មាន​ពន្ធ​នាំចូល​ចំនួន​ពីរ​គ្រឿង គឺ​រថយន្ត Chevrolet ផលិត​ឆ្នាំ ២០១៩ និង​រថយន្ត Lexus GS 300 ។ ម្ចាស់​រថយន្ត ជាមេឈ្មួញ​ឈ្មោះ ម៉ៅ វណ្ណៈ ហៅ​សុខ​គា បាន​លួច​នាំចូល​រថយន្ត​អត់​ពន្ធ​កន្លង​មកជា​ញឹកញាប់ ដោយ​ប្រើល្បិច​បំភាន់​ភ្នែកសមត្ថកិច្ច ។

​ម្ចាស់ និង​អ្នកបើកបរ ​តាម​ចម្លើយសារភាព​ប្រាប់សមត្ថកិច្ចថា ក្នុង​មួយខែ​ ខ្លួន​លួច​នាំចូល​រថយន្ត​មកពី​ប្រទេស​វៀតណាម​បាន​ចំនួន ជិត២០​គ្រឿង ដោយ​យក​ផ្លាក​លេខ នគរបាលជាតិ និងខម ទៅ​បំពាក់​គ្រប់​រថយន្ត រាល់​ពេលធ្វើ​សកម្មភាព​នាំចូល​។​ ឈ្មោះ ម៉ៅ វណ្ណៈ នេះ​ធ្លាប់​មន្ត្រី​គយ​ចល័ត​តំបន់​១ ចាប់បាន​រថយន្ត​អត់​ពន្ធ​ដែល​លួច​នាំចូល​កន្លងមក ម្តង​រួចមកហើយ ហើយនៅតែមិនរាងចាល លួចនាំចូលរថយន្តគេចពន្ធពីប្រទេសវៀតណាម មកកម្ពុជាដដែល។​

ឈ្មោះ ម៉ៅ វណ្ណៈ ​បាននិយាយថា អ្នក​លួច​នាំចូល​រថយន្ត​អត់​ពន្ធ​នៅមាន​ឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត។

រថយន្ត២គ្រឿងដែលសមត្ថកិច្ចចាប់បាន ​ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​គយ​ចល័ត​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ៕ដោយ៖បញ្ញាស័ក្តិ​

spot_img
×