Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនស្រ្តីម៉ិចស៊ីកូ២នាក់ ក្នុងករណី​ជួញ​ដូរ​គ្រឿង​ញៀន​បង្កប់​ក្នុង​រថយន្ត​តម្លៃ​ ១០ លាន​ដុល្លារ

spot_img

ប៉ូលីសនៅ Mississippi បានប្រកាសថា​បាន​​ចាប់​​​ខ្លួន​​​ស្រ្តី​​​​២​​នាក់ ដែល​មាន​កូន​តូច​​​ម្នាក់​​​​នៅ​​ក្នុង​​​​​​​រថយន្ត​​​​​របស់​ពួកគេ ជាមួយថ្នាំញៀន​ហេរ៉ូអ៊ីន​តម្លៃ ១០ លានដុល្លារ ។

ប៉ូលីសនិយាយថា កងកម្លាំងហាម​ឃាត់​គ្រឿង​ញៀន​ស្រុក Rankin បានរឹបអូស​ហេរ៉ូអ៊ីន​ដ៏​ច្រើន នៅលើផ្លូវ Intersate 20 ។

ប៉ូលីសនិយាយថា នៅវេលាម៉ោង ៩ និង ១៥ នាទីយប់ មន្រ្តី​ប៉ូលីស​​បាន​សំដៅ​​ទៅ​កាន់​​រថយន្ត​ Ford SUV ពណ៌ស១គ្រឿង នៅផ្លូវ Interstate 20 ក្នុងស្រុក Rankin ដើម្បីដោះស្រាយ​រឿងបើកបរ​រំលោភ​ច្បាប់​ចរាចរណ៍ ។

ក្នុង​អំឡុង​ឈប់ចរាចរណ៍ ស្រ្តី២នាក់បានផ្តល់ការ​​អនុញ្ញាត​​ឲ្យ​​មន្រ្តី​​ឆែកឆេរ​​ក្នុង​​រថយន្ត SUV របស់ពួកគេ ។ ប៉ូលីស​បាន​រក​​ឃើញ​​ហេរ៉ូអ៊ីន ៥១ ផោន បង្កប់​នៅ​ក្នុង​​រថយន្ត ។

អ្នកបើកបរម្នាក់មានឈ្មោះថា Arlene Viridiana Moya អាយុ ២៣ ឆ្នាំ រស់នៅ Nuevo Laredo, ប្រទេសម៉ិចស៊ីកូ ។

អ្នកដំណើរ និង​ម្ចាស់រថយន្ត​ដែល​មាន​ឈ្មោះថា Trisha Lynne Ibarra មកពី Laredo, រដ្ឋតិចសាស់ ។ Ibarra មានកូន​អាយុ ៣ ខែ ដែល​កំពុង​នៅ​ក្នុង​រថយន្ត ។

Moya និង Ibarra ត្រូវបាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ពីបទជួញ​ដូរ​​ហេរ៉ូអ៊ីនដ៏ធំ និងត្រូវ​បានបញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារ​ស្រុក Rankin ខណៈកូនតូចរបស់ Ibarra ត្រូវ​បានតុលាការ​បង្គាប់​ឲ្យ​ប្រគល់​ជូន​មន្ទីរ​ថែ​ទាំ​កុមារ ៕ ចន្ទី

spot_img
×