Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​រំលឹក​ខួប​ទី ៧៥​ឆ្នាំ នៃ​ការទម្លាក់​គ្រាប់បែកបរមាណូ​អា​មេ​រិច លើ​ទីក្រុង Hiroshima

spot_img

​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រារព្ធ​ខួប​លើក​ទី ៧៥​ឆ្នាំ នៃ​ការទម្លាក់​គ្រាប់បែកបរមាណូ ទៅលើ​ទីក្រុង Hiroshima ប៉ុន្តែ​ព្រឹត្តិការណ៍​ចង់ចាំ​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច ដោយសារតែ​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​

​កាលពី​ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អា​មេ​រិច​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​ទៅលើ​ទីក្រុង Hiroshima បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ១៤០.០០០​នាក់​ស្លាប់បាត់​បង់ជីវិត​។​

៣​ថ្ងៃ​បន្ទាប់ មានការ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ទៅលើ​ទីក្រុង Nagasaki​។ ២​សប្តាហ៍​ក្រោយមក ជប៉ុន​បានធ្វើ​ការចុះចាញ់ ដែល​ធ្វើ​ឲ្យ​មានការ​បញ្ជ​ប់​សង្គ្រាមលោកលើកទី ២​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន Shinozo Abe និង​អភិបាលក្រុង Hiroshima បាន​ចូលរួម​រំលឹក​ព្រឹត្តិការ​ជាមួយនឹង​អ្នក​នៅ​រស់រានមានជីវិត និង​កូនចៅ​របស់​ជនរងគ្រោះ នៅ​សួន​សន្តិភាព​។​

​សួន​នេះ តែងមាន​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​រំលឹក​ព្រឹត្តិការណ៍​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំនេះ មានការ​កាត់បន្ថយ​ចំនួន​អ្នកចូលរួម ដោយ​មានការ​អង្គុយ​នៅ​កៅអី​ឃ្លាត​ពីគ្នា និង​មាន​ការពាក់​ម៉ាស​។​

​តើ​មាន​អ្វី​កើតឡើង​នៅក្នុង​ឆ្នាំ ១៩៤៥?

​អាឡឺម៉ង​បាន​ចុះចាញ់​នឹង​កងទ័ព​សម្ព័ន្ធមិត្ត​ក្នុង​ខែ ឧសភា ឆ្នាំ ១៩៤៥ ប៉ុន្តែ​សង្គ្រាមលោក​នៅតែ​បន្ត​នៅក្នុង​តំបន់​អាស៊ី នៅពេលដែល​សម្ព័ន្ធមិត្ត​បាន​វាយ​ជាមួយនឹង​ជប៉ុន​។​

​អា​មេ​រិច​ជឿជាក់ថា ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ នឹង​អាច​បង្ខំ​ឲ្យ​ជប៉ុន​មានការ​ចុះចាញ់​លឿន ដោយ​មិនមាន​ការគំរាមកំហែង​ដល់​អាយុជីវិត​ទ័ព​ខ្លួន​បន្តទៀត ក្រោយពេល​ទីក្រុង​តូ​ក្យូ​ច្រានចោល​ឱសានវាទ​សម្រាប់​សន្តិភាព​។​

​នៅ​ថ្ងៃទី ៦ ខែសីហា អា​មេ​រិច​ទម្លាក់​គ្រាប់បែកបរមាណូ​លើកដំបូង​ឈ្មោះ Little Boy ទៅលើ​ទីក្រុង Hiroshima​។ នោះ​ជាការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង​នៅក្នុង​សង្គ្រាម​។​

​មនុស្ស​យ៉ាងតិច ៧០.០០០​នាក់ ត្រូវបាន​គេ​ជឿជាក់ថា ស្លាប់​ភ្លាមៗ​នៅក្នុង​ការវាយប្រហារ​នោះ​។ មនុស្ស​រាប់​ម៉ឺ​នាក់​ទៀត​ស្លាប់ ដោយសារ​របួស​បង្កឡើង​ដោយសារ​ចំហាយ​វិទ្យុសកម្ម នៅ​ថ្ងៃ សប្តាហ៍ និង​ខែ​បន្ទាប់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×