Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​មិន​ចង់​ធាត់ ចូរ​កុំ​បរិភោគ​អាហារ​ទាំងនេះ​ញឹកញាប់​ពេក​

spot_img

​បើ​អ្នក​មិន​ចង់​ធាត់ សូម​អ្នកអាន​អត្ថបទ​នេះ​ដើម្បី​ស្វែងយល់​ពី​អាហារ​ដែលមាន​ផ្ទុក​កាឡូរី​ខ្ពស់ ព្រោះ​អាហារ​ដែលមាន​កាឡូរី​គឺ​ធ្វើឱ្យ​អ្នក​ងាយ​ធាត់​ណាស់​។ ដូចនេះ​ក្រោយ​ពេលដែល​អ្នកដឹង អ្នក​មិនត្រូវ​បរិភោគ​វា​ច្រើន​នោះទេ​។ តើ​មាន​អាហារ​អ្វីខ្លះ​?

— នៅក្នុង​ខួរ​របស់​សត្វ​នីមួយៗ​មាន​កាឡូរី​ខ្ពស់​ណាស់​រហូត​ទៅដល់​៣១០០​មិ​ល្លី​ក្រាម ជាពិសេស​គឺ​ខួរ​ជ្រូក​។ ដូចនេះ​អ្នក​មិនត្រូវ​បរិភោគ​ច្រើន​ទេ បើ​អ្នក​ចង់​ស្គម​។​

— នៅក្នុង​ពងមាន់ ឬ​ពង​ទា ផ្នែក​ក្រហម​វា​មាន​កាឡូរី​ខ្ពស់​ណាស់ ជាពិសេស​នៅក្នុង​ពង​ទាប្រៃ វា​មាន​ផ្ទុក​កាឡូរី​ចំនួន​២១១០​មិ​ល្លី​ក្រាម ឯ​ពងមាន់​វិញ​មាន​រហូតដល់​១៧០៥​មិ​ល្លី​ក្រាម​។ ដូចនេះ​អ្នក​គួរតែ​បរិភោគ​តិចតួច​ទៅបាន​ហើយ ដើម្បី​រាង​ដ៏​ស្រស់ស្អាត​របស់​អ្នក​។​

— នៅក្នុង​គ្រឿងក្នុង​របស់​សត្វ​ដូចជា ៖ ក្រលៀន​ជ្រូក ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើម​ទា ក៏មាន​កាឡូរី​ខ្ពស់​ដែរ មាន​ចំនួន​៣០០​មិ​ល្លី​ក្រាម​។ ដូចនេះ​ចំពោះ​សុភាពនារី​ដែល​ចូលចិត្ត​បរិភោគ​គ្រឿងក្នុង​គួរតែ​ឈប់​បរិភោគ​ដើម្បី​រូបរាងកាយ​របស់​អ្នក​។​

— នៅក្នុង​សម្បក​បង្គារ សាច់​ពពែ ឆ្អឹងជំនីរ​ជ្រូក សាច់មាន់ សាច់​ទា​សុទ្ធ​តែមាន​កាឡូរី​ខ្ពស់ ដូចនេះ​អ្នក​គួរតែ​កុំ​ឧស្សាហ៍​ពិសា​ឱ្យសោះ​។ ដូចនេះ​បើ​អ្នក​ចង់​មាន​សុខភាព​ល្អ និង​ចង់​ថែរក្សា​រូបរាង​ដ៏​ស្អា​តរបស់​អ្នក ចូល​អ្នក​កុំ​បរិភោគ​អាហារ​ខាងលើ​ច្រើន​ឱ្យសោះ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​បំផ្លាញ​ទាំង​រូបរាង និង​សុខភាព​អ្នក​យ៉ាង​ងាយ​៕

​ប្រភព​៖ health.com.kh​

spot_img
×