Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​រដ្ឋសភាជាតិ ចាប់ផ្តើម​ពិនិត្យ​ពិភាក្សា​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ចាប់ផ្តើម​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម មុននឹង​ដាក់បញ្ចូល​ទៅជា​របៀបវារៈ​សម្រាប់​ស​ម័​យ​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា ខណៈ​ច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង​កាលពីពេល​ថ្មីៗ​នេះ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុម័ត​ទាំងស្រុង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​កន្លងមកនេះ​។

​ឯ​ឧ​ត្ត​ម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានបញ្ជាក់​នៅថ្ងៃនេះ​ថា ការពិនិត្យ​សំណើរ​សុំ​អនុម័ត​សេចក្តីព្រាង ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បញ្ជូន​ឲ្យ​គណកម្មការ​ទី​២ និង​ទី​៤ រដ្ឋសភា​ពិនិត្យ រួច​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ដើម្បី​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេលខាងមុខ​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការគ្រប់គ្រង​ម​ណ្ដ​ល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម ដែល​សេចក្ដីព្រាងច្បាប់​នេះ​មាន ១២​ជំពូក និង ៩៧​មាត្រា ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមជម្រាបថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​រៀបចំឡើង ក្រោម​កិច្ចសហការ​រួមគ្នា រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ដោយបាន​ចំណាយពេល​អស់​ប្រមាណ​ជាង ៩​ឆ្នាំ​។ សេចក្តីព្រាងច្បាប់​នេះ មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន កិច្ចពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី សរុប​ទាំងអស់​មាន​ចំនួន ៥៥​លើក​៕
​ដោយ​៖CEN

 

spot_img
×