Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​ពញាឮ ជំរុញ​ឱ្យ​កសិករ​ចិញ្ចឹមសត្វ ដាំ​ដុះ​បន្លែ និង​អនុ​ញ្ញ​ត​ឱ្យ​បង្កើត​ស្តង់​សម្រាប់​លក់​មាន់​ស្រែ នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​

spot_img

​ខេត្តកណ្តាល​៖ ក្នុង​ដំណើរ​ចុះ​ពិនិត្យ ផលិតកម្ម​កសិកម្ម អំពី​ការចិញ្ចឹម​មាន់ ការដាំ​បន្លែ​សុវត្ថិភាព និង​ការចិញ្ចឹម​ត្រី នៅ​ស្រុក​ពញាឮ កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្តកណ្ដាល បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់ កសិករ ត្រូវ​បង្កបង្កើនផល​បន្ថែមទៀត ដើម្បី​បង្កើន​សេដ្ឋកិច្ច ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។​

​អភិបាលរង​ខេត្តកណ្តាល និង​ក្រុមការងារ បាន​យល់ស្រប​អោយ​បង្កើត​ស្តង់​សម្រាប់​លក់​មាន់​ស្រែ ដែល​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ផលិត​បាន នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ ជាមួយនិង​ការយល់ព្រម​ពី​អាជ្ញាធរ​ស្រុក ក្នុង​ផ្តល់​ម៉ាស៊ីន​វៃ​ចំណី​ចំនួន ៨​គ្រឿង តាម​សំណូមពរ ដោយ​បណ្តុំ​អាជីវកម្ម​ត្រូវ​ចូលរួម​បដិភាគ ចំនួន ១០០​ដុល្លារ​ក្នុង​មួយគ្រឿង​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តកណ្ដាល លោក ប៊ុន​ទួន ស៊ី​មូ​ណា បានឱ្យដឹងថា នៅក្នុង​ស្រុក​ពញាឮ មាន​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ​ចំនួន​៨ បង្កើតជា​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ​ចំនួន​១ មាន​សមាជិក​ចំនួន ២៤៨​គ្រួសារ និង​មាន​កិច្ចសន្យា​ទិញ​លក់​ត្រឹមត្រូវ​។​
​ក្រៅពី​ការចិញ្ចឹម​មាន់​ស្រែ កសិករ​នៅ​ស្រុក​ពញាឮ ក៏មាន​ការចិញ្ចឹម​ជ្រូក និង​ត្រី​ផងដែរ​។ ជាក់ស្តែង កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយកន្លែង​កំពុង​ចិញ្ចឹម​ត្រី​ប្រមាណ ៦០​ម៉ឺន​ក្បាល និង​អាច​ប្រមូល​ផល​បាន ប្រមាណ​៩០០​តោន ក្នុង​មួយឆ្នាំ​។ ការចិញ្ចឹម​ត្រី​នេះ អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ ១៥០.០០០​ដុល្លារ ក្នុង​មួយឆ្នាំ​។

​សូមជម្រាបថា បន្ថែម​លើសពីនេះ អភិបាលរង​ខេត្តកណ្តាល ក៏បាន​ជំរុញ​ឱ្យ​កសិករ បន្ត​ខិតខំ​បង្កើន​ការផលិត​បន្លែ​សុវត្ថិភាព​ផងដែរ ព្រោះតែ​តម្រូវការ​បន្លែ​សុវត្ថិភាព​មាន​ចំនួន​ច្រើន ស្រប​ពេលដែល​ប្រជាជន​ទូទៅ បាន​នឹង​កំពុង​ងាក​មក​បរិភោគ​បន្លែ​សុវត្ថិភាព ដើម្បី​សុខភាព​ល្អ ធ្វើឱ្យ​បន្លែ​សុវត្ថិភាព​មានតម្លៃ​សមរម្យ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​កសិករ អាច​បង្កើន​ប្រាក់ចំណូល ក្នុង​វិបត្តិ​កូ​វីត​-១៩ ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ដោយ​យក​វិស័យ​កសិកម្ម​ជា​អតិ​ភាព​៕
​ដោយ​៖CEN

spot_img
×