Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ម៉ុង ឫទ្ធី​៖ សង់​ទំនប់ទឹក​២​អស់​ជាង​១​លាន​ដុល្លារ មាន​ប្រយោជន៍​ជាង​ទិញ​រ៉ូ​សរ៉​យ RR ព្រោះ​បានផ្តល់​ទឹក​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​តកូនតចៅ​ច្រើន​ជំនាន់

spot_img

​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ឯកឧត្តម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​សារ​ដ៏​ចាក់​ដោត​មួយ ដើម្បី​ផ្ញើ និង​ក៏​ដូច​ចង់​ដាស់តឿន​ដល់​អ្នក​ចូលចិត្ត​បង្ហោះ​អួត​ទ្រព្យសម្បត្តិ មេត្តា​ឈប់​ធ្វើ​សកម្មភាព​ខ្លាច​គេ​មិនដឹង​ខ្លួន​មែន​បែបនេះ​ទៀត ដោយ​គួរ​ណាស់​យក​ទ្រព្យសម្បត្តិ​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ដើម្បី​បង្កើត​ឱកាស​ការងារ​បាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មានការ​ងារ​ធ្វើ និង​ក៏​ដូច​ចូលរួមចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើង និង​ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​។​

​ដោយឡែក ជាថ្មី​ម្តងទៀត ឯកឧត្តម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​ស្រដៀង​គ្នា​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ឧកញ៉ា ដោយបាន​សរសេរ​រៀបរាប់​បង្កប់ន័យ​ប្រៀបធៀប​យ៉ាង​ចាក់​ដោត ដែលមាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ថា​៖ «​នៅ​រដូវរំហើយ​ឆ្នាំ​២០១៩​ដោយមាន​ការព្រួយបារម្ភ​ខ្លាច​មាន​គ្រោះរាំងស្ងួត មិន​ប្រក្រតី​ណាមួយ​អាច​និង​កើតឡើង​ជាយថាហេតុ ខ្ញុំ​បាន​ផ្តួចផ្តើម​គំនិត​វាស់វែង​កំណត់​យក​ផ្ទៃដី​ប្រមាណ​ជាជាង​៥០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ចុង​ខាងលិច​ភ្នំ​បូកគោ​ភូមិ​អន្លង់​ក្រពើ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យកមក​សាងសង់​ទំនប់ទឹក​ចំនួន​២​កន្លែង គឺ​ទំនប់ទឹក​ម៉ុង ឫទ្ធី​ទី​១​ប្រវែង 428m កម្ពស់ 12m ខ្នង​លើ​ជា​មធ្យម 12m ប្រើប្រាស់​អាចម៍ដី​អស់​ចំនួន 122.000m3 អាច​ស្តុ​ប​ទឹក​បានជា​មធ្យម 250.000​ម៉ែត្រគូប ចំណាយ​ថវិការ​អស់​ចំនួន 350.000.00USD ។

​ទំនប់ទឹក​ម៉ុង ឫទ្ធី​ទី​២​ប្រវែង 1.736m កម្ពស់​11m ខ្នង​លើ​ជា​មធ្យម 6m ទៅ 10m ដែល​អាច​ស្តុ​ប​ទឹក​បានជា​មធ្យម 1.250.000 ម៉ែត្រគូប ចំណាយ​ថវិកា​អស់​ចំនួន 850.000.00USD បញ្ចប់​ការងារ​សាងសង់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ។

​ទំនប់ទឹក​ទាំងពីរ​នេះ​អាច​ស្តុ​ប​ទឹកបាន​ប្រមាណ​ជា 1.500.000m3 ការចំណាយ​ថវិកា​អស់​ចំនួន USD1.172.020,00 បើ​ប្រៀបធៀប​ទៅ​និង​រថយន្ត​រ៉ូ​ស​រ៉​យ RR សារី​ថ្មី​ទំនើប​ឥឡូវ​មាន​គេ​ប្រាប់​ខ្ញុំ​ថា​តម្លៃ​រហូត​ទៅដល់ 1.500.000.00​ដុល្លារ​ឯណោះ ចំពោះ​គំនិត​របស់ខ្ញុំ​គិតថា​យកលុយ​មក​សាងសង់​ទំនប់ទឹក​មាន​ផលប្រយោជន៍​ជាង មិនតែប៉ុណ្ណោះ​វា​ជា​កេរ​មរតក​ដ៏​មានតម្លៃ​បំផុត សម្រាប់​ច​ម្រើ​សេចក្តីត្រូវការ​ទឹក​របស់​ប្រជាជន​នាពេល​បច្ចុប្បន្ន ក៏ដូចជា​តំណតទៅ​អនាគត​កូនចៅ​ជាច្រើន​ជំនាន់​តទៅ​»៕ ដោយ​៖ លឹម ហុង​

spot_img
×