Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជាមាន​ទឹកចិត្ត​ថ្លៃថ្លា​ណាស់​! តារាចម្រៀង Selena Gomez បរិច្ចាគ​ប្រាក់ ១០ លាន​ដុល្លារ ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​រំសេវ​នៅ​លី​បង់​

spot_img

​ការស៊ើបអង្កេត​ទៅលើ​ការផ្ទុះ​ឃ្លាំង​រំសេវ​នៅ​កំពង់ផែ​ទីក្រុង Beirut នៃ​ប្រទេស​លី​បង់ គឺ​គ្មានអ្វី​ក្រៅពី​ផ្តោតលើ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ចំនួន ២.៧៥០ តោន ដែលជា​សារធាតុ​គីមី​ផ្ទុះ​ខ្លាំង ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​ឃ្លាំង​នេះ​អស់​រយៈពេល ៦ ឆ្នាំ​។​

​ការផ្ទុះ​ដ៏​មហា​ធំធេង​នេះ បាន​វាយប្រហារ​សម្លាប់​មនុស្ស​ជាង ១០០ នាក់ និង​រាប់ពាន់នាក់​ទៀត រងរបួស​។ អគារ​ត្រូវបាន​ខូចខាត​រាប់សិប​គីឡូម៉ែត្រ​ជុំវិញ​ទីក្រុង​។​

​អភិបាលក្រុង​លោក Marwan Abboud បានឱ្យដឹងថា ប្រជាជន​លី​បង់​រហូតដល់​ទៅ ៣០០.០០០ នាក់ បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួកគេ ដោយសារតែ​ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទីរ នៅក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​មួយ​នេះ នៅជាប់​តំបន់ឆ្នេរ​នៃ​ទីក្រុង Beirut កាលពី​ថ្ងៃ​អង្គារ​។​

​ទន្ទឹមនេះ​ផងដែរ ដើម្បី​ចូល​ចូលរួម​កាន់ទុក្ខ នៅក្នុង​សោកនាដកម្ម​ដ៏​ខ្លោចផ្សារ​នេះ តារាចម្រៀង​ស្រី​ជនជាតិ​អាមេរិក Selena Gomez បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំនួន ១០ លាន​ដុល្លារ ដល់​ជនរងគ្រោះ​ទាំងអស់ ដោយសារ​ការផ្ទុះ​ឃ្លាំង​ស្តុក​រំសេវ​ដ៏​កក្រើក​ពិភពលោក​នេះ​។​

Selena ក៏បាន​ភ្ជាប់​សារ​និយាយ​យ៉ាង​រំជួលចិត្ត​ថា​៖ «​ខ្ញុំ​មើល​ព័ត៌មាន​នេះហើយ​ភ្លាមៗ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លុតរន្ធត់​ខ្លាំងណាស់ ខ្ញុំ​មិនអាច​ជួយ​អ្វី​បាន​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា ប្រសិនបើ​រួមគ្នា​ជួយ​គ្នា យើង​អាច​ស្តារ​ការខូចខាត​បាន​»​។ នាង​បន្ថែមទៀតថា​៖ «​គ្មាន​អ្វីដែល​ត្រូវ​សង្ស័យ​នោះទេ តែ​វា​ជា​ក្តី​អាណិត និង​ក្តី​ស្រឡាញ់ ដែល​យើង​តែងតែ​ជួយ​ដល់​អ្នកដទៃ មិន​ថា​មានរឿង​អ្វី​កើតឡើង​ឡើយ​» ៕ ដោយ​៖ លឹម ហុង​

 

spot_img
×