Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ក្រើនរំលឹក និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៦​ចំណុច​

spot_img

​ខេត្តស្វាយរៀង​៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើងថា សមិទ្ធផល​ថ្មី​ដែល​បានរៀបចំ​ក្រុង​ពាលី​សាងសង់​នា​ព្រឹក​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ស្របតាម​ទិសដៅ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បម្រើឱ្យ​ការការពារ សន្តិសុខ សុវត្ថិភាព និង​ការផ្តលសេវា​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ទន្ទឹមនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចជា ១-​បច្ចុប្បន្នភាព​នៃ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​ប្រជាពលរដ្ឋ​ទទួលបាន នៅក្នុង​ខេត្តស្វាយរៀង ទាំង​ការបើក​សាច់ប្រាក់​ក្នុង​ជំហាន​ទី​១ និង​ជំហាន​ទី​២ ទៅតាម​ប័ណ្ណ​សមធម៌​ដែល​ទទួលបាន ។ ២-​ចូលរួម​ថែរក្សា​អនាម័យ​ខ្លួនប្រាណ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​។ ៣-​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​នៅលើ​ដងផ្លូវ​។ ៤-​ឪពុកម្តាយ​គ្រប់រូប ត្រូវ​បន្ត​ការអប់រំ​កូនចៅ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ ៥- ក្នុង​រដូវវស្សា​នេះ ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​គ្រោះធម្មជាតិ​ផ្សេងៗ​ដូចជា ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ជាដើម ។ ៦- អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ចុះជួយ​ដោះស្រាយ បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ឲ្យ​បាន​ទាន់ពេលវេលា​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×