Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ជនជាតិ​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ទាំងស្រុង សង្ស័យ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​

spot_img

​ខេត្តស្វាយរៀង​៖ វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នៅ​រោងចក្រ ម៉ា​ស្ទ័​រ ប្លេ​ក​ស្មិត​មេ​ថ​ល ផលិត​គ្រឿង​សង្ហា​រឹម ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ករណី​អគ្គិភ័យ​កើតឡើង បណ្ដាល​ឲ្យ​ឆេះ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ជនជាតិ​ចិន ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី​ទំហំ ១០០​គុណ​៥​ម៉ែត្រ ទាំងស្រុង សង្ស័យ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​បើតាម​លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ជនជាតិ​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

​លោក​បាន​បន្តទៀតថា​៖ នៅក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​យើង​ប្រើប្រាស់​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត រថយន្ត​ពន្លត់​អគ្គិភ័យ ១ គ្រឿង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រថយន្ត​ពន្លត់​អគ្គិភ័យ ០១​គ្រឿង កម្លាំង​នគរបាល​ស្រុក​ស្វាយទាប រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង និង​នគរបាល​ក្រុង​បាវិត រថយន្ត​ពន្លត់​អគ្គិភ័យ ១​គ្រឿង ដែល​ដឹកនាំ​ដោយ លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត ចេញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ៤ គ្រឿង និង​ប្រើប្រាស់​អស់​ទឹក​ចំនួន ៤​រថយន្ដ (​រថយន្ត​កងរាជអាវុធហត្ថ ២​គ្រឿង​, រថយន្ត​នគរបាល ២​គ្រឿង )​។​

​លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​អគ្គិភ័យ​ដែល​អាច​ងាយ​បង្កឡើង​ឲ្យ​ប្រការ​ណាមួយ ហើយ​សូម​ពលរដ្ឋ​មានការ​ប្រយ័ត្ន​ចំពោះ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ នា​រដូវវស្សា​នេះហើយ​ក៏​សូម​បងប្អូន​ពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×