Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ​! នារី​វៀតណាម ដែល​កាន់​បាច់ផ្កា​ទទួល​លោក ដូ ណា​ល់​ត្រាំ ទៅកាន់​វៀតណាម​លើកដំបូង​ឆ្នាំ​២០១៧ ឥឡូវនេះ​វាសនា​នាង​ទៅជា​បែបនេះ​….!

spot_img

​ក្នុង​ឆ្នាំ ២០១៧ នារី​ម្នាក់​ដែល​ជូន​បាច់ផ្កា​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ស្រាប់តែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ដោយសារ​រូប​សម្រស់ និង​ទឹកមុខ​ដ៏​ស្រស់ស្រាយ​របស់​នាង ពេល​ល​កាន់​បាច់ផ្កា​ឈរ​ក្បែរ​ប្រធានាធិបតី​។​

​មិនយូរប៉ុន្មាន អត្តសញ្ញាណ​របស់​នាង ត្រូវបាន​ប្រជា​អ៊ិន​ធឺ​ណិ​ត​ស្វែង​រកឃើញ គឺ​នាង​មានឈ្មោះ Pham Ngoc Ha My មាន​អាយុ ២៤ ឆ្នាំ មកពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ពេលដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​ប្រធានាធិបតី Ha My គឺជា​និស្សិត​នៃ​សាលា​បណ្ឌិត្យសភា​កិច្ចការបរទេស​។​

​កញ្ញា Ha My ក៏ត្រូវ​បាន​គេ​ដឹងថា ជា​បវរកញ្ញា​ប្រចាំ​ប្រទេស​វៀតណាម ដែលមាន​រូប​សម្រស់​ស្រស់ស្អាត និង​ស្នាមញញឹម​គួរឱ្យ​ទាក់ទាញ​។ នៅ​ឆ្នាំ ២០១៨ នាង​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​វៀតណាម ក្នុង​កម្ពស់ ១,៧៣ ម៉ែត្រ ។ ជាមួយនឹង​រូប​សម្រស់​ស្អាត​ពី​ធម្មជាតិ ស្នាមញញឹម​ប្រកបដោយ​មន្ត​ស្នេហ៍ និង​សំឡេង​ក៏​ពីរោះ​ល្អឥតខ្ចោះ​ទៀត​នោះ Ha My អាច​យកឈ្នះ​ទស្សនិកជន តាំងពី​វគ្គ​ដំបូង រហូត​ឡើ​ដល់​ការប្រកួត top ១៥ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ នាង​ទទួលបាន​ជ័យលាភី​លេខ​២​ប៉ុណ្ណោះ​។​

​ដោយឡែក កា​ពី​ពេល​ថ្មីៗ​នេះ ស្រី​ស្អាត Ha My បានទទួល​តំណែង​ជា​អ្នកដឹកនាំ​ផ្នែក “​គិត​ខុសគ្នា​ការរស់នៅ​ខុសគ្នា​” នៃ​កម្មវិធី ២៤ ម៉ោង នៅលើ​កញ្ចក់​ទូរទស្សន៍ VTV1 ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ១៩ ខែមេសា​។​

​កាលពី​ចុង​ឆ្នាំមុន អតីត​និស្សិត​នៃ​បណ្ឌិត្យសភា​កិច្ចការបរទេស​រូបនេះ បាន​កំពុងធ្វើការ​នៅ​នាយកដ្ឋាន​អន្ដរជាតិ​នៃ​ទូរទស្សន៍ VTV24 ក្នុងនាម​ជា​និពន្ធ​នាយក​។​

​ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យា​ល័យ ពាណិជ្ជកម្ម​ក្រៅប្រទេស កាលពី​ឆ្នាំ ២០១៨ Ha My បាន​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សារព័ត៌​មាននៃ​ក្រសួងការបរទេស ហើយ​នាង​ក៏បាន​រៀន​យក​សញ្ញាបត្រ​បរិ​ញ្ញា​មួយទៀត នៅ​សកល​វិទ្យាល័យ​ច្បាប់ ក្នុង​ទីក្រុង​ហាណូយ​។​

​ចំពោះ​ភាសា​វិញ នាង​អាចនិយាយបាន​យ៉ាង​ស្ទាត់ជំនាញ ៤ ភាសា​៖ អង់គ្លេស បារាំង ចិន និង​កូរ៉េ​៕ ដោយ​៖ លឹម ហុង​

 

spot_img
×