Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កងទ័ពអាកាស​ម្នាក់​បើក​លុយ​ប្រាក់ខែ​ ហើយ​យក​ឲ្យ​ប្រពន្ធ ត្រឡប់មក​កន្លែង​វិញ ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​កិន​ស្លាប់​

spot_img

ភ្នំពេញ​៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ក្រុមហ៊ុន​សម្បត្តិ មាន​ហេង បើក​ក្នុង​ល្បឿន​លឿន​គ្មាន​ការប្រុងប្រយ័ត្ន ទៅបុក​និង​បុរស​ម្នាក់ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​កន្លែង​ដោយ​ជាប់​ក្រោម​កង់ឡាន ។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង កាលពី​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​៣៧១ ក្នុងភូមិ​មល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នេះ មានឈ្មោះ ជុំ ជឿន អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ច្បា​អំពៅ រា​ធានី​ភ្នំពេញ ។​

​សម្ថ​កិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក់​លេខ ភ្នំពេញ 1DD-4552​ដែល​គេ​ដឹងថា ជា​មន្ត្រី​ទ័ពអាកាស ទើបនឹង​បើក​លុយ បាន​មួយ​លាន​រៀល បាន​យកលុយ​នេះ ទៅ​ឲ្យ​ប្រពន្ធ​នៅឯ​ខណ្ឌ​ច្បារអំពៅ ហើយ​គាត់​ក៏បាន​វិល​ត្រ​ឡាប់​ទៅ​កន្លែង​វិញ ដើម្បី​ធ្វើ​ម្ហូប​ឲ្យ​មេ លុះ​នៅពេល​ដែរ គាត់​វិលត្រឡប់​មកពី​កន្លែង​វិញ ក៏បាន​ធ្វើដំណើរ​ទៅតាម​បណ្តា​យ​ផ្លូវ​៣៧១ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន សម្បត្តិ មាន​ហេង ក៏បាន​កៀប​បណ្តាល​ឲ្យ​បោក​ក្បាល ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយ​កើតហេតុ សម្ថ​កិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​វ​ស់វែង ហើយ​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ប៉ុ​សិ៍្ត ចំណែក​ម្ចាស់​រថយន្ត បាន​គេចខ្លួនបាត់ ហើយ​សព​ក៏ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅឯ​ខណ្ឌ​ច្បារអំពៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×