Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​ឆ្នាំ​២០២០ និង​២០២១ គ្រឹះស្ថានសិក្សា​ត្រូវ​សម្របសម្រួល​ទៅតាម “​ជីវិត​រស់នៅ​ធម្មតា​តាម​គន្លង​បែប​ថ្មី​

spot_img

​រាជធានី​ភ្នំពេញ ៖ ដើម្បី​អាច​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ អំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​ឱ្យឃើញថា នៅក្នុង​ឆ្នាំ​២០២០ និង​២០២១ គ្រឹះស្ថានសិក្សា​ត្រូវ​សម្របសម្រួល​ទៅតាម “​ជីវិត​រស់នៅ​ធម្មតា​តាម​គន្លង​បែប​ថ្មី​” តាមរយៈ​ការអនុវត្ត “​វិធានការ​សុវត្ថិភាព​សិក្សា​” ដើម្បី​ការពារ​សុវត្ថិភាព​អ្នកសិក្សា បុគ្គលិក​សិក្សា បុគ្គលិក​បម្រើការ​ផ្សេងទៀត និង​ផ្ដល់​ទំនុកចិត្ត​ដល់​មាតាបិតា​។

​កិច្ចប្រជុំ​អន្តរក្រសួង ស្ដីពី ការពិនិត្យ និង​ពិភាក្សា​លើ “​សេចក្ដីព្រាង​យុទ្ធសាស្ត្រ ស្តីពី ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​” នេះ ត្រូវបាន​រៀបចំ​ដោយ ក្រោម​អធិបតីភាព​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ។

”​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ទ្បើង​វិញ​” ឈរលើ​អភិក្រម​ចំនួន​០២​សំខាន់ៗ ដោយ​កំណត់​បាន​ទ្បើង​នូវ​គោលការណ៍ ចំនួន​០៥ ចំណុច​រួមមាន​៖

១៖ ក្រសួង​រៀបចំ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា ៣ ដំណាក់កាល បន្តបន្ទាប់​គ្នា ។​

២៖ គ្រឹះស្ថានសិក្សា​មិនទាន់​អាច​ដំណើរការ​ឡើងវិញ ពេញលេញ​នៅឡើយ និង​ត្រូវអនុវត្ត​នូវ​វិធីសាស្ត្រ​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​តាម​ប្រព័ន្ធ​ប្រពៃណី (​សម្រាប់​ទីជនបទ​) រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ។​

៣៖ ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​តាម​ដំណាក់កាល​នីមួយៗ បន្ទាប់ពី គ្រឹះស្ថានសិក្សា​ទាំងនោះ បាន​ត្រៀមខ្លួន​រួចរាល់ និង​អនុវត្តបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល និង​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស​នៃ​ការសិក្សា និង​ការបង្រៀន ដែល​កំណត់ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ឯកសារ ស្តីពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (Standard Operation Procedure-SOP) សម្រាប់​គ្រឹះស្ថានសិក្សា​នីមួយៗ យកទៅអនុវត្ត​ក្នុងពេល​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​។​

៤៖ ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ដោយមាន​ការទទួលខុសត្រូវ ខ្ពស់ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

៥៖ ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក៏​ឈរលើ​គោលការណ៍​នៃ​ទីតាំង​ភូមិសាស្ត្រ នៃ​កម្រិត​ហានិភ័យ របស់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ ដោយ​៖​កូ​ឡាប

spot_img
×