Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា សូម​អំពាវនាវ និង​ក្រេី​ន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​មក​បុគ្គល មក​ក្រុមគ្រួសារ និង​កុំ​ឲ្យ​មាន​ការឆ្លង​ចូល​សហគម​ន៌ តាមរយ​:​ការអនុវត្ត​វិធានការ​សាមញ្ញៗ នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​នា​រដូវវស្សា​នេះ​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាមដាន​តេ​លេ​ក្រាម​ព្រឹក​ថ្ងៃទី 7 ខែសីហា​ឆ្នាំ 2020​។

​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល ក្នុង​កិច្ចការពារ​សុខភាព​ស​ម្រា​ប់​បុគ្គល​គ្រប់រូប នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​នា​រដូវវស្សា​នេះ ៖

“​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រេ​ី​ន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​មក​បុគ្គល មក​ក្រុមគ្រួសារ ន​និង​កុំ​ឲ្យ​មានការ​ឆ្លង​ចូល​សហគមន៍ តាមរយ​:​ការអនុវត្តន៍​វិធានការ​សាមញ្ញៗ តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ត្រូវ​ចេះ​ការពារ​ការចម្លង​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​គ្រុន​ឈី​ក គ្រុនឈាម គ្រុនចាញ់ ជា​ដេី​ម​។ ការ​ធ្វេី​ដំណេី​រ​ទៅ​ទីណា កន្លែង​ណា ពេលណា ត្រូវតែ​ពាក់​ម៉ាស​ការពារ​ជានិច្ច លាងដៃ​សម្អាត​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គ​លលេី​ស​ពីមួយ​ម៉ែត្រ​កន្លះ ឡេី​ង ដេី​ម្បី​ចៀសផុត​ការចម្លង​វីរុស​កូ​វីដ​-១៩​។ លុបបំបាត់​ជម្រក​មូស​ខ្លា សម្រាន្ត​ក្នុង​មុង ប្រេី​ថ្នាំលាប​ដៃ​ជេី​ង​ការពារ​មូស​ខាំ (Repellent) ប្រេី​សម្លៀកបំពាក់​វែងៗ​ជិត​ដៃ​ជេី​ង ដាក់​អា​បែ​ត​ក្នុង​ពាង ឫ​អាងទឹក អនាម័យ​បរិ​ដ្ឋា​ន​ជុំវិញ​ផ្ទះ​កុំ​ឲ្យ​មានទឹក​ដក់ និង​ព្រៃស្តុក​ជា​ដេី​ម ដេី​ម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​បង្ក​ឡេី​ង​ដោយសារ​មូស​ខាំ​។ សូម​ជូនពរ​បងប្អូន​មាន​សុខ​ភាពល្អ ចៀសផុត​នូវ​ជំងឺ​ដ​ង្កា​ត់ ពិសេស​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍ និង​កុំ​ឲ្យ​មូស​ខាំ នាំ​ឲ្យ​មាន​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ជំងឺ​ផ្សេងៗ​ទៀត​”៕ ដោយ​៖​កូ​ឡាប​

spot_img
×