Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​មែកឈើ​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​សង្កត់​លើ​រថយន្ត​០២​គ្រឿង ក្នុងខណៈ​មេឃ​កំពុង​ភ្លៀង

spot_img

​ភ្នំពេញ​៖ រថយន្ត​ចំនួន​០២​គ្រឿង​បាន​រង​ការខូចខាត ដោយសារតែ​ដើមឈើ​ដ៏​ធំ​មួយ​ដើម​បាន​បាក់មែក​សង្កត់​លើ​ខណៈ​កំពុងធ្វើដំណើរ​ពេល​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ស្ថានទូត​បារាំង​ទល់មុខ​អគារ​បេះដូង​កាល់ម៉ែត ផ្លូវ​លេខ​៨០​កែង​មុនី​វង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​នោះបាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ គេ​ឃើញ​រថយន្ត​ចំនួន​០២​គ្រឿង​ដែល​រង​ការខូចខាត​ដោយសារតែ​មេ​ឈើ​ដ៏​ធំ​មួយ​ដើម​បាក់​ចេញពី​ក្នុង​ស្ថានទូត​បារាំង ធ្លាក់ចំ​សង្កត់​លើ​នោះ មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ និង​រថយន្ត​GX470 ពណ៌​ស ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ដែល​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ពី​លិច​មក​កើត​តាមផ្លូវ​លេខ​៨០ ចំណែក​រថយន្ត​GX470 បើក​ពី​កើ​តទៅ​លិច ឆ្លងកាត់​ភ្លើងស្តុប​ដែល​កំពុងតែ​លោត​ខៀវ គាប់​ជួន​ពេលនោះ​ស្រាប់តែ​ស្រាប់តែ​មេឃ​ឈើ​ដែល​គេ​ដឹងថា​ជាដើម​គ្រាប់បែក ឬក៏​គេ​ហៅថា​ដើម​គីនីន ដ៏​ធំ​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង បាន​បាក់​ចេញពី​របង​ដ៏​ខ្ពស់​របស់​ស្ថានទូត​បណ្តាល​ឲ្យ​សង្កត់​លើ​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​រង​ការខូចខាត និង​បង្ក​ជាការ​កកស្ទះ​នៅ​ចំណុច​ផ្លូវ​នោះ​ផងដែរ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដែល​រួម​ដំណើរ​រួមទាំង​អ្នកបើកបរ​នៅក្នុង​រថយន្ត​ទាំង​០២​គ្រឿង​នោះ មិន​ត្រូវបាន​រងរបួស​នោះទេ ប៉ុន្តែ​រថយន្ត​ត្រូវ​រង​ការខូចខាត​ដោយសារតែ​មែកឈើ​នោះបាន​ធ្លាក់​សង្កត់ពីលើ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់ចែង​កម្លាំង​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ក៏ដូចជា​ចាត់ចែង​ផ្នែក​ជំនាញ​ដើម្បី​អា​កាត់​មែកឈើ​ទាំងនោះ ដើម្បី​សម្រួល​ចរាចរណ៍​ឡើងវិញ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×