Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ ឡើង​ចំណោត​មិន​រួច​ក្រឡាប់ចាក់​ស្រា​ពេញ​ថ្នល់ បានដៃ​ពលរដ្ឋ ប្រ​ញី​គ្នា​ដណ្តើម​យក​ស្រា​បៀរ (​វីដេអូ​)

spot_img

​ក្រុងព្រះសីហនុ ៖ រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​មួយគ្រឿង ឡើង​ចំណោត​មិន​រួច រអិល​ថយក្រោយ​ក្រឡាប់​នៅតាម​ផ្លូវ​ជិត​រោងចក្រ​ស្រា​បៀរ​អង្គរ ឃ្លាំង​លើ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ វេលា​ម៉ោង​ជិត​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​៦ ខែសីហា​ឆ្នាំ​២០២០​។ បើតាម​ពលរដ្ឋ​អ្នកឃើញ​ហេតុ​ផ្ទាល់​ថា សំណាង​ណាស់​ដែល​មិនមាន​មនុស្ស​រងគ្រោះថ្នាក់ និង​ថា​ផ្លូវ​នេះ ចំណោត​ខ្លាំង​ត្រង់ចំណុច​ឡើងមករក​ផ្លូវជាតិ​លេខ​៤ ដែល​ងាយ​បង្ក​គ្រោះថ្នាក់​។​

​ទោះយ៉ាងណា អ្វីដែល​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ខណៈពេល​ឃើញ​ឱកាស​ដ៏​ល្អ​នេះ​ហុច​ឲ្យ ប្រជាពលរដ្ឋ​ទាំងប្រុស​ស្រី ពិសេស​អ្នករស់នៅ​កន្លែងកើតហេតុ បាន​សម្រុក​ចូលទៅ​ដណ្តើម​គ្នា​ប្រមូលយក​កំប៉ុង​ស្រា​បៀរ ច្រក​យកទៅ​ផ្ទះ​ទាំង​កា​រ៉ុងៗ​។​

​ក្នុងនោះ​ផងដែរ បើទោះជា​កម្លាំង​សមត្ថកិច្ច ចុះមក​រារាំង​យ៉ាងណា ក៏​ក្រុម​ឆ្លៀតឱកាស​ទាំងនេះ ពុំ​ខ្លាចញញើត​ឡើយ ដែល​ទាល់តែ​សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ ទើប​ពួកគេ​ដកថយ​។​

​ក្រោយពី​បានឃើញ​រូបភាព​ដ៏​អាក្រក់​មើល​នេះ​រួច ក្នុងនោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានខ​មិន​ដាក់​ទៅលើ​ស្រីៗ ដែល​ខំប្រឹង​ចូលទៅ​ដណ្តើម​ស្រា​ដូច​ដណ្តើម​មាស​ពេជ្រ​យ៉ាង​ដូច្នេះ​ថា​៖ «​ចង់បាន​ម្ល៉េះ​! យកទៅ​មិន​សុខ​ទេ ដឹង​ប្តី​ផឹក​ស្រវឹង​ប្រើ​ហឹ​ង​ស្សា កូន​ផឹក​ស្រវឹង​បើកបរ​គ្រោះ​ថា្នក់​តាមផ្លូវ​ពុំខាន វា​ជា​របស់​ក្តៅក្រហាយ ថោក​អី​នឹង​ស្រា​បៀរ​មួយ​កំពុង 2000 រៀល​ហ្នឹង ។ ទង្វើរ​ដ៏​អាក្រក់​មើល​បែបនេះ គឺ​វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​យើង​ជាខ្លាំង​»៕ ដោយ​៖ លឹម ហុង​

spot_img
×