Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លន់​យន្ដហោះ ​លួចបាន​ប្រាក់​ជាង​កន្លះ​លាន​ដុល្លារ​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ Colombia បាន​រាយការណ៍​ថា ក្រុម​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​ប្លន់​យន្តហោះ​មួយគ្រឿង ដែល​ផ្ទុក​ទឹកប្រាក់​ចំនួន 610.000 ដុល្លារ នៅ​ព្រលានយន្តហោះ​តូច​មួយ​របស់​ប្រទេស កូឡុំប៊ី កាលពី​ថ្ងៃ​ទី 31 ខែ​មករា​។​

យន្តហោះ Piper Seneca

​ចោរប្លន់​ប្រដាប់អាវុធ​ទាំង​បួន​នាក់ បាន​ចូល​ក្នុង​យន្តហោះ​តូច​មួយ​ប្រភេទ Piper Seneca ពេល​វា​ចុះចត​នៅ​អាកាសយានដ្ឋាន​នៅ Aguachica, ភាគ​ខាងជើង​ប្រទេស​កូឡុំប៊ី​។​

បុរស​បួន​នាក់ នៅលើ​យន្តហោះ រួម​មាន​អ្នកបើកបរ​-​បុគ្គលិក​បីនាក់ និង​សន្តិសុខ​ម្នាក់​បាន​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​យន្ដហោះ មុន​ពេល​ពួក​វា​បើក​យន្ត​ចេញ​ជា​មួយ​ទឹកប្រាក់​ជាង​កន្លះ​លាន​ដុល្លារ​។​

​កងកម្លាំង​សន្តិសុខ​កូឡុំប៊ី ក្រោយមក​បាន​រក​ឃើញ​យន្តហោះ​នៅ​ចម្ងាយ​ប្រហែល 10 គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​ប៉ុន្តែ​ប្រាក់​នោះ​បាន​បាត់​។ វា​ត្រូវ​បាន​គេ​ដឹងថា​នេះ​គឺជា​ចំនួន​ទឹកប្រាក់​ដែល​បាន​ដឹក​ទៅ​ក្រុមហ៊ុន​សន្តិសុខ​មួយ​នៅក្នុង​ប្រទេស​កូឡុំប៊ី​។​

​សមត្ថកិច្ច​ជា​ច្រើន កំពុង​ស្វែងរក​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​៕ សូ​យ​ន​

spot_img
×