Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ១៦​នាក់ រួមទាំង​អ្នកគ្រប់គ្រង​កំពង់ផែ​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ផ្ទុះ​ដ៏​កក្រើក​នៅ​លី​បង់​

spot_img

​អាជ្ញាធរ​លី​បង បានធ្វើការ​ចាប់ខ្លួន​មនុស្ស​ចំនួន ១៦​នាក់​នៅក្នុង​ការស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​ដ៏​កក្រើក នៅ​ឃ្លាំង​មួយកន្លែង​នៃ​កំពុងផែ​បេ​រុត (Beirut)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ NNA​។​

​ប្រភពពី​តុលាការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​និយាយថា អគ្គនាយក​នៃ​កំពង់ផែ ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ចាប់ខ្លួន​ផងដែរ​។​

”​មនុស្ស ១៦​នាក់​ត្រូវបាន​ឃុំខ្លួន​សម្រាប់​ការស៊ើបអង្កេត​”​។ នេះ​បើតាម NNA ដកស្រង់​សម្តី​របស់​ចៅក្រម Akiki​។​

​ប្រភពពី​តុលាការ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា អគ្គនាយក​កំពុងផែ​ក​បេ​រុត​ឈ្មោះ Hassan Koraytem ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ផងដែរ​។ មុននេះ ធនាគារកណ្តាល​បាន​និយាយថា ខ្លួន​បាន​បង្កក​គណនេយ្យ​រប​ស់មនុស្ស ៧​នាក់ រួមមាន​អគ្គនាយក​កំពង់ផែ និង​ប្រធាន​គយ​លី​បង់​។​

​សូម​រំលឹកថា ការផ្ទុះ​ដ៏​ខ្លាំង មាន​កម្រិត​រញ្ជួយ ៣,៤ រិច​ទ័​រ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៤៥​នាក់​បាត់​បង់ជីវិត និង​ជាង ៥.០០០​នាក់​រងរបួស​។​

​មនុស្ស​ជាច្រើន​ទៅ​កំពុង​បាត់​ខ្លួន ខណៈដែល​មនុស្ស ២៥០.០០០​នាក់​បាត់បង់​ផ្ទះសម្បែង និង​ទីជម្រក​។​

​ប្រធានាធិបតី​លី​បង់ បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល ៣​ថ្ងៃ និង​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រយៈពេល ២​សប្តាហ៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×