Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋាន​យោធា​អាមេរិក 1700 កន្លែង​អាច ត្រូវ​បំផ្លាញ​ដោយ​ធម្មជាតិ​

spot_img

មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​រាយការណ៍​ថា ស្ទើរតែ​ពាក់កណ្តាល​នៃ​មូលដ្ឋាន​យោធា​របស់​សហរដ្ឋអាមេរិក​ឬ 1.700 កន្លែង គឺ​ស្ថិតនៅក្នុង​ហានិភ័យ​នៃ​ការបំផ្លាញ​ដោយ​បាតុភូត​អាកាសធាតុ​ប្រែប្រួល​។​

មូលដ្ឋាន​យោធា​របស់​អាមេរិក នៅ​កោះ Guam​។​

​យោង​តាម​ក្រសួង​ការពារជាតិ​អាមេរិក ភាព​រាំងស្ងួត ព្យុះ​សង្ឃរា ទឹកជំនន់ និង​ព្យុះ​ទី​ហ្វុង គឺជា​មូលហេតុ​នាំមុខ ដែល​ហាក់ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​មូលដ្ឋាន​យោធា​អាមេរិក​ដល់​ទៅ 1700 កន្លែង នៅ​ទូទាំង​ពិភពលោក​ចាប់ពី​មូលដ្ឋាន​ធំ ៗ រហូត​ដល់​ផ្លូវ​ហាយវ៉េ​។ របាយការណ៍​នេះ​បាន​អះអាង​ថា​ការផ្លាស់ប្តូរ​អាកាសធាតុ​សកល​អាច​ប៉ះពាល់​ដល់​លក្ខខណ្ឌ​និង​យុទ្ធសាស្ត្រ​យោធា​អាមេរិក​ផង​ដែរ​។ បាតុភូតធម្មជាតិ “​ជ្រុលនិយម​ខ្លាំង​” អាច​បំបាត់​ប្រសិទ្ធភាព​នៃ​មធ្យោបាយ​យោធា ឬ​ធនធាន​មនុស្ស​និង​ទាមទារ​ដើមទុន​យ៉ាងច្រើន​ដើម្បី​សង្គ្រោះ​។​

​លទ្ធផល​នៃ​ការសិក្សា​របស់​មន្ទី​រប​ញ្ច​កោណ​ហាក់ដូចជា​ជួយ​នឹង​ទស្សនៈ​របស់​លោក​ប្រធានាធិបតី Donald Trump នៅពេល​ដែល​មេដឹកនាំ​សេត​វិមាន បាន​សម្តែង​ការ​មន្ទិល ចំពោះ​មូលដ្ឋាន​វិទ្យាសាស្ត្រ នៃ​ការប្រែប្រួល​អាកាសធាតុ​។ គាត់​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា គំនិត​នេះ​មិនមាន​ទេ​។ សហរដ្ឋអាមេរិក ការ​បាន​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ 2015 ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។​

​របាយការណ៍​ដដែលរ​បស់​ក្រសួង​ការពារជាតិ​អាមេរិក ដែល​សិក្សា​ពី​ឥទ្ធិពល​នៃ​បម្រែបម្រួល​ធាតុអាកាស​មកលើ​មូលដ្ឋាន​អាមេរិក លើ​ពិភពលោក​ទាំងមូល ប៉ាន់ស្មាន​មាន​ប្រហែល ៣៥០០ មូលដ្ឋាន​នោះ​ឲ្យដឹងថា ៖ ទ្រព្យសម្បត្តិ​ងាយ​រង​អន្តរាយ​ដោយ​អាកាសធាតុ គឺ​ព្រលាន​យន្តហោះ​ធោ​ធា ប្រភព​ថាមពល ប្រព័ន្ធ​បង្ហូរទឹក​៕ សូ​យ​ន​

spot_img
×