Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់​! ពេល​ដឹងថា ទារិកា​ដ៏​មហា​សំណាង នៅមាន​ជីវិត​នៅលើ​គំនរ​សំរាម ១​ថ្ងៃក្រោយ ស្រាប់​តែមាន​ដង្កូវ​វារ​ចេញពី​ត្រចៀក​….

spot_img

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មានរឿង​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ខ្លោចចិត្ត​មួយ ដោយ​ទារិកា​ម្នាក់​ត្រូវបាន​កម្មករ​ប្រមូល​សំរាម បាន​ប្រទះឃើញ​នៅលើ​គំនរ​សំរាម កាលពី​វេលា​ម៉ោង ១០ និង ៤៥ នាទី យប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ជាប់​នឹង​បង្គោល​ភ្លើង​មួយកន្លែង ជិត​មជ្ឈមណ្ឌល ម៉ូ​ឌែ​ន​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ដោយ​ពុំ​គេ​ពុំ​ដឹងថា ឪពុកម្តាយ​ចិត្ត​អប្រិយ​រូប​ណា យកគ្នា​មក​បោះចោល​បែបនេះ​តាំង​ពេល​នោះទេ​។​

​ទោះយ៉ាងណា ទារិកា​នេះ ពិតជា​ជីវិត​ថ្លៃ​ណាស់ ដែល​នៅមាន​ជីវិត ហើយ​ត្រូវបាន​ប្តី​ប្រពន្ធ​ចិត្តធម៌​មួយ សម្រេចចិត្ត​យកទៅ​ចិញ្ចឹម​ចាត់ទុក​ដូច​ពៅ​បង្កើត ហើយ​ពួកគាត់​ពិតជា​រំភើប​ត្រេកអរ លាយឡំ​នឹង​ទឹកភ្នែក​ដ៏​រំជួលចិត្ត​ខ្លាំង​បំផុត​។​

​មកទល់ពេលនេះ ឃើញថា ទារិកា​ដ៏​មានសំណាង​នេះ បាន​មាន​សាច់ឈាម​ស្រស់ថ្លា​ច្រើន​ហើយ និង​មានមុខមាត់​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​មែនទែន បន្ទាប់ពី​ត្រូវបាន​យកទៅ​មើលថែ​យ៉ាង​ល្អ ពី​សំណាក់​ប្តី​ប្រពន្ធ​ខាងលើ​។​

​ឆ្លើយតប​នឹង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ប្តី​ប្រពន្ធ​នេះ បាន​និយាយ​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​៖ «​ស្អែក​ឡើង​ថ្ងៃអាទិត្យ ពួក​ខ្ញុំ​អត់​ទាន់​ដឹង​ទេ តែ​ដង្កូវ​ចេញមក​មួយៗ ខ្ញុំ​អត់​ដឹង​ចេញ​មកពីណា​ទេ វារ​កាត់មុខ​គាត់ ពេល​ម៉ោង​ល្ងាច ខ្ញុំ​ដោះ​ខោអាវ​គាត់​ងូតទឹក ឃើញ​ដង្កូវ​នៅក្រោម​ខ្នង ប៉ុន្តែ ខ្ញុំ​អត់​ដឹង​ដង្កូវ​ចេញ​មកពីណា​? ប៉ុន្តែ ខ្ញុំ​សន្និដ្ឋានថា ដង្កូវ​ហ្នឹង​ចេញពី​ត្រចៀក ខ្ញុំ​យកទៅ​ពេទ្យ ពេទ្យ​ថា​ត្រចៀក​គាត់​មាន​ខ្ទុះ តែ​អត់​មាន​ដង្កូវ​ទេ ប៉ុន្តែ មិនដឹងថា​ដង្កូវ​ហ្នឹង​ចេញ​អស់​ហើយក៏​មិនដឹង​….​។ ថ្វី​ដ្បិត​ពេលនេះ ខ្ញុំ​មិនសូវមាន​ថវិកា​ប៉ុន្មាន​ទេ តែ​ខ្ញុំ​នឹង​សន្យាថា នឹង​ថែ​គាត់​ឲ្យ​បានល្អ ដោយសារ​ខ្ញុំ និយាយ​ទៅ ខ្ញុំ​ឃើញ​គាត់​នៅក្នុង​ថង់​សំរាម ហើយ​ខ្ញុំ​អង្គុយ​មើល​គេ​ចាក់សំរាម ដែក​ស្រួចៗ​ទៀត​… ដល់ពេល​អា​អូន (​កម្មករ​) ហៅ​ពួក​ខ្ញុំ​ទៅ​មើល​ហ្នឹង ខ្ញុំ​ឃើញ​ដែក​ស្រួចៗ ខ្ញុំ​គិតថា​ដែក​ហ្នឹង​ប្រហែល​ចាក់​ត្រូវ​ហើយ នឹក​ក្នុង​ចិត្ត ដល់ពេល​គាត់​ជួយ​លើក​ជាមួយ​ប្តី​ខ្ញុំ​អ៊ីចឹង លើក​មក ខ្ញុំ​មើលៗ ខ្លួន​គាត់ អត់​មាន​ត្រូវ​អី​ទេ ខ្ញុំ​ឃើញ​គាត់​បើកភ្នែក​មកទៀត អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល និង​សប្បាយចិត្ត ដែល​គាត់​នៅក្នុង​ថង់​សម្រាម​ទាំង​គាត់​នៅមាន​ជីវិត​…» ។​

​ទាក់ទង​នឹង​រឿងនេះ គេ​បាន​សន្និដ្ឋានថា ម្តាយ​របស់​ទារិកា​នេះ អាច​យកគ្នា​ជ្រុលជ្រួស​គន្លង​ប្រពៃណី ហើយ​ចុងក្រោយ ខាង​ប្រុស​មិនមាន​ទំនួល​ខុសត្រូវ ហេតុនេះ ដោយសារ​ខ្លាច​ខ្មាស​គេ ក៏បាន​សម្រេចចិត្ត​ធ្វើ​រឿង​បែបនេះ​តែម្តង​៕ ដោយ​៖ លឹម ហុង​

spot_img
×