Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មួយ​សាច់ថ្លៃ ទាញ​ពូថៅ កាប់​ពូ ៣​ពូថៅ របួសធ្ងន់ ក្នុង​ទំនាស់​ពាក្យសម្តី ហើយ​រត់​គេចខ្លួនបាត់​

spot_img

​ប៉ៃលិន​៖ ដោយសារ​ទំនាស់​ពាក្យសម្តី​កើតជា​អំពើហិង្សា ជនបង្ក​ជា​ក្មួយ​សាច់ថ្លៃ បាន​ទាញយក​ពូថៅ​កាប់​ពូ ត្រូវចំ​ក្បាល​ចំនួន​៣​ពូថៅ បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ នៅវេលា​ម៉ោង​២២​នឹង​៥០​នាទី ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ វើ​យ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​ឈ្មោះ ពក ពឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសធ្ងន់​ផុង​លលា​ក្បាល​។ ជនបង្ក​ឈ្មោះ ពៅ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ត្រូវជា​ក្មួយ​សាច់ថ្លៃ របស់​ជនរងគ្រោះ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បន្ទាប់ពី​បង្កហេតុ ជនដៃដល់​រត់គេច​បា​ត់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះបន្ទាន់​នៅ​ខេត្តបាត់ដំបង ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​តាមដាន​ស្រាវជ្រាវ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×